ជំហររបស់សន្តអាសនៈនៅហ្គាហ្សា គឺដំណោះស្រាយដោយការចរចា

ទាក់ទងនឹងស្ថានការណ៍នៅហ្គាហ្សា លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ បានប្រាប់អ្នកសារព័តត៌មានថា បុរីវ៉ាទីកង់ នៅតែបន្តគាំទ្រដំណោះស្រាយដោយបានចរចា។
បើតាមការផ្សាយរបស់វ៉ាទីកង់ញូវបានឲ្យដឹងថា លោកកាឌីណាល់ បានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលដកការបិទផ្លូវជាបន្ទាន់លើជំនួយមនុស្សធម៌ ដោយបញ្ជាក់ថា សង្គ្រាមមិនអាចជាមធ្យោបាយដោះស្រាយបញ្ហាឡើយ។
លោកកាឌីណាល់បានកត់សម្គាល់ថា បទឈប់បាញ់កន្លងមក បាននាំឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១៤០នាក់ ។ នេះបង្ហាញថា ការចរចាអាចមានប្រសិទ្ធភាព សូម្បីតែនៅក្នុងបរិបទដែលស្មុគស្មាញខ្លាំងក៏ដោយ ។
ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងអ៊ីស្រាអែល និង សន្តអាសនៈលោកកាឌីណាល់ បានលើកឡើងថា សន្តអាសនៈ មិនដែលបិទទ្វារមិនទទួលស្វាគមន៍នរណាឡាយ យើងរាប់អានសម្រាប់គ្រប់គ្នា ។
លោកកាឌីណាល់ ក៏បានបង្ហាញនូវជំហររបស់សម្តេចប៉ាឡេអូ ទី១៤ ដែលបានបន្តលើកកម្ពស់ទំនាក់ទំនងរវាងជនជាតិយូដា និងគ្រីស្តសាសនា៕
Daily Program
