ទូកមន្ទីរពេទ្យនៅព្រៃអាម៉ាហ្សូនជាមរតករបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ

នៅខាងក្រៅសន្និសីទស្តីអំពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងបេឡេម ប្រទេសប្រេស៊ីល ទូកមន្ទីរពេទ្យត្រូវបានចតនៅមាត់ទន្លេ ហើយផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកដែលខ្វះខាតនានា។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទូកមន្ទីរពេទ្យនេះ គឺជាសក្ខីកម្មនៃមនុស្សធម៌​ដែលបន្សល់ទុកដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ។

ទូកមន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យចល័ត ដែល​ធ្វើដំណើរផ្តល់សេវាសុខភាពតាមបណ្តោយទន្លេអាម៉ាហ្សូន ដើម្បីឆ្លើយតបនឹង​តម្រូវការរបស់សហគមន៍ជនជាតិដើមភាគតិច និងអ្នកដែលរស់នៅតាមបណ្តោយទន្លេ​ឆ្ងាយពីទីក្រុង។

ប្រភពដដែលបានបន្តថា កម្មវិធីនៃទូកមន្ទីរពេទ្យនេះ គឺកំពុងតែបន្តដំណើរការដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​។

ទូកមន្ទីរពេទ្យនេះត្រូវបានគេដឹងថា គឺ​ទូកមន្ទីរពេទ្យ​សន្ត​សម្តេចប៉ាបយ៉ូហាន ទី២៣ ដែលផ្តល់សេវាកម្មសុខភាពជូនប្រជាពលរដ្ឋ តាមបណ្តោយទន្លេអាម៉ាហ្សូន ដោយរួមទាំងកន្លែងដែលអាចចូលទៅដល់បានតែតាមផ្លូវទឹក ដោយនាំមកនូវការថែទាំវេជ្ជសាស្រ្តនៅកន្លែងដែលវាខ្វះខាត។

ប្រភពដដែលបានបន្តថា កម្មវិធីនេះកំពុងតែដំណើរការដោយទូក ដែលបរិច្ចាគដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីឆ្នាំ ២០១៩៕

Daily Program

Livesteam thumbnail