ទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជម្រាបដល់ប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្ត អំពី ក្រសួងព្រះបរមរាជវាំងបានជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ (ដូចមានឧបសម្ព័ន្ធភ្ជាប់ជូន) សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ ដូចខាងក្រោម៖

ទី១៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី២៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទី៣៖ គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

Daily Program

Livesteam thumbnail