ទីម័រខាងកើតជារដ្ឋឯករាជ្យ មានប្រជាជនភាគ​ច្រើន​ជាគ្រីស្តបរិស័ទកាតូលិក

គិតត្រឹមឆ្នាំ ២០២៤ ប្រជាជនទីម័រខាងកើត មាន៩៩ ភាគរយជាគ្រីស្តបរិស័ទ នៅក្នុងនោះ ៩៧ភាគរយជាកាតូលិក។

ទីម័រខាងកើត ជាប្រទេសក្មេងខ្ចីជាងគេនៅអាស៊ី មានទីតាំងនៅកោះ ទីម័រ ដោយពាក់កណ្តាលខាងលិច ជាផ្នែកមួយនៃប្រទេសឥណ្ឌូនេស៊ី។

ទឹកដីនេះត្រូវបានគេអះអាងថា បានទទួលជំនឿលើ​ព្រះយេស៊ូ តាំង​ពីសតវត្សទី ១៦ នៅពេលដែលជនជាតិព័រទុយហ្គាល់បានទៅដល់និងតាំងទីលំនៅនៅលើ​កោះអាស៊ីអាគ្នេយ៍នេះ។  ខណៈដែលពាក់កណ្តាលទៀត គឺទីម័រខាងលិច គឺជាទីតាំងលំនៅរបស់ ហូឡង់ ដែលភាគច្រើនគឺមានជំនឿលើប្រូតេស្តង់។​

ប្រជាជាតិដ៏តូចមួយនេះ បានឆ្លងកាត់ព្យុះភ្លៀងជាច្រើន ទម្រាំទទួលបានឯករាជ្យ ដោយក្រោយពេល ព័រទុយហ្គាល់បានចាកចេញពីទីម័រខាងកើតនៅខែសីហា ឆ្នាំ ១៩៧៥  កងកម្លាំងឥណ្ឌូណេស៊ីបានចាប់ផ្តើមលុកលុយ ហើយប្រកាសបញ្ចូលដែនដីនេះទៅក្នុងប្រទេសខ្លួននៅក្នុងឆ្នាំ១៩៧៨។

បន្ទាប់ពីឥណ្ឌូនេស៊ី កាន់កាប់រយៈពេល ២៤ ឆ្នាំ ទីម័រខាងកើតបានទទួលឯករាជ្យនៅឆ្នាំ ២០០២ ហើយនៅពេលនោះព្រះវិហារកាតូលិកបានដើរតួនាទីយ៉ាងសំខាន់ ផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ។

បូជាចារ្យ និងដូនជីបានការពារសិទ្ធិមនុស្ស និងបានគាំទ្រជនជាតិទីម័រខាងកើតក្នុងអំឡុងពេលមានការរំលោភបំពានដោយយោធា៕

Daily Program

Livesteam thumbnail