ទីក្រុងសេអ៊ូលកំពុង​ត្រៀមសម្រាប់ទិវាយុវជនពិភពលោកឆ្នាំ ២០២៧

ព្រះសហគមន៍​កាតូលិក​​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បានកំពុងចាត់ចែងនិងត្រៀមខ្លួន​​រៀបចំ​ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះ ទិវាយុវជនពិភពលោក ឆ្នាំ២០២៧។​

ពិធីប្រកាសទទួលធ្វើជាម្ចាស់ផ្ទះនៃទិវាយុវជនពិពលោកនេះ ត្រូវបាន​ធ្វើជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅនេះនៅវិសាលវិហារមីញុងឌុង (Myeongdong)​ក្នុងទីក្រុងសេអ៊ូល ដោយមាន អ្នកចូលរួមជាយុវ័យក្មេងជាង ១.000 នាក់។

ក្នុងអំឡុងពេលនៃពិធី​នេះ ក្បួនដង្ហែទង់ជាតិនៃប្រទេសដែលនឹងត្រូវចូលរួមមកពី ប្រទេសចំនួន ១៩៣នៅលើពិភពលោក។

នាឱកាសនោះ លោកអគ្គអភិបាល សិលា ជុង ស៊ុន តាក ( Chung Soon-taick)  បានចែករំលែកថាការរៀបចំសម្រាប់ទិវាយុវជនពិភពលោកនឹងក្លាយជាឱកាសដ៏ល្អសម្រាប់យុវជនដើម្បីក្លាយជា "អ្នកបង្កើតអព្ភូតហេតុ"។

លោក អគ្គអភិបាល ដែលជាប្រធានគណៈកម្មាធិការរៀបចំសម្រាប់ទិវាយុវជនពិភពលោកឆ្នាំ២០២៧​បានកត់សម្គាល់ការចាប់ផ្តើមជាផ្លូវការនៃការរៀបចំនេះ គឺជាការបើកផ្លូវសម្រាប់ដំណើរការរៀបចំ  ដែលគេប៉ាន់ប្រមាណថា នឹងមានអ្នកស្ម័គ្រចិត្តចូលរួមរៀបចំប្រមាណជា ជាង ២ម៉ឺននាក់៕

Daily Program

Livesteam thumbnail