ទាហានរាប់ម៉ឺននាក់បានស្លាប់ក្នុងសង្គ្រាមរុស្ស៊ី/អ៊ុយក្រែន

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ទាហានរុស្ស៊ីជាង ៧0.000 នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីវិមានក្រឹមឡាំងបានចាប់ផ្តើមការលុកលុយរបស់ខ្លួនកាលពីជាង ២ ឆ្នាំមុន។ ដំណឹងនេះបានកើតឡើងចំពេលមានសេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នា និងការព្យាយាមបន្ថែមទៀតរបស់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីជួបសមភាគីសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតី។

ថ្លែងនៅមុនពេលដំណើរទស្សនកិច្ចដ៏សំខាន់មួយនៅសប្តាហ៍ក្រោយទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលលោកនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និង អនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតី កាម៉ាឡា ហារីស ក៏ដូចជាឡើងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាននិយាយថា លោកនឹងបង្ហាញ "ផែនការជ័យជំនះ ដើម្បីបញ្ចប់សង្រ្គាម”។

ក្រៅពីនេះ លោក ហ្សេឡេស្គីក៏ប៉ុនប៉ង ជួបជាមួយអតីតប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលអះអាងថាគាត់ចង់បញ្ចប់សង្រ្គាមនៅថ្ងៃមួយនៃការកាន់តំណែងជាប្រធានាធិបតីរបស់គាត់ផងដែរ​។

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យរបស់ ហ្សេឡេស្គី ត្រូវបានគ្របដណ្ដប់ ជាមួយនឹងរបាយការណ៍ដែលថាទាហានរុស្ស៊ីជាង ៧0,000 នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

អ្នកអត្ថាធិប្បាយបាននិយាយថា ការបង្ហាញនេះធ្វើឱ្យមានភាពច្របូកច្របល់ក្នុងចំណោមកងកម្លាំងរុស្ស៊ី បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនកាលពីដើមខែសីហា កាន់តែអាម៉ាស់។

Daily Program

Livesteam thumbnail