តើសម្តេចប៉ាបឡេអូទី១៤ គិតអំពីអ្វីនៅថ្ងៃខួប៤៣ឆ្នាំនៃជីវិតជាបូជាចារ្យរបស់ទ្រង់?

អ្វីដែលជាកង្វល់ហើយត្រូវបានគេដឹងថា មាននៅក្នុងថ្នត់គំនិតរបស់សម្តេចប៉ាបឡេអូទី ១៤ នៅថ្ងៃគម្រប់ខួបទី៤៣ ឆ្នាំនៃជីវិតជាបូជាចារ្យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះ គឺជនរងគ្រោះដែលបានកំពុងតែបាង់បង់ជីវិតនៅក្នុងសង្រ្គាមនានា។
នៅក្រោយពេលដែលបញ្ចប់កម្មវិធីទស្សនៈកិច្ចនៅមជ្ឈមណ្ឌល់គ្រប់គ្រងការផ្សាយវិទ្យុវ៉ាទីកង់ សម្តេចប៉ាបបានផ្តល់បទសំភាសន៍មួយ ហើយនៅពេលនោះ ទ្រង់បានសង្កត់ធ្ងន់ជាពិសេស គឺជីវិតជនរងគ្រោះនៅក្នុងសង្រ្គាមនានា ហើយនិងសង្កត់ធ្ងន់អំពីកង្វះការទទួលបាន ព័ត៌មានត្រឹមត្រូវនៅក្នុងបណ្តាទីតាំងដែលកំពុងតែមានសង្រ្គាមទាំងនោះ។
សម្តេចប៉ាបឡេអូទី១៤ ទ្រង់បានមានបន្ទូលបែបនេះ នៅពេលដែលទ្រង់បានចុះទៅស្វែងយល់នូវកន្លែងបច្ចេកវិទ្យាផ្សាយកម្មវិធីវិទ្យុដែលមានអាយុ ចំណាស់ដល់ទៅជាង ៩០ ឆ្នាំ។
នាឱកាសនោះសម្តេចប៉ាបបានអំពាវនាវឲ្យមានសន្តិភាព នៅលើពិភពលោក ហើយបង្កើនសកម្មភាពឆ្លើយតបនឹងអំពើហិង្សាដែលកើតឡើងដោយសង្រ្គាមនិងទំនាស់នានា។
សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា "ទូលបង្គំខ្ញុំចង់បន្តការអំពាវនាវនេះដើម្បីសន្តិភាព។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជៀសវាងការប្រើប្រាស់អាវុធ"។
សម្តេចប៉ាបក៏បានអំពាវនាវឱ្យមានការសន្ទនា "តាមរយៈមធ្យោបាយការទូត" ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាដើម្បី "ស្វែងរកដំណោះស្រាយ" ចំពោះសោកនាដកម្មដែលកំពុងតែធ្វើឲ្យ "មនុស្សស្លូតត្រង់ជាច្រើនបាត់បងជីវិត "៕
Daily Program
