តើសម្តេចប៉ាបឡេអូទី១៤សម្រាកថ្ងៃណា ហើយទ្រង់ចូលចិត្តធ្វើអ្វី?

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក សម្តេចប៉ាបឡេអូទី១៤ គឺទ្រង់តែងតែសម្រាកនៅក្នុងរង្វង់ថ្ងៃអង្គារ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីអ្វីដែលទ្រង់ចូលចិត្តធ្វើនៅអំឡុងពេលសម្រាក សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទ្រង់ចូលចិត្តអាននិងធ្វើការងារបន្តិចបន្តួច។

សម្តេចប៉ាបឡេអូបានបន្តថា ក្រៅពីនោះក៏មាន ការឆ្លើយឆ្លងទូរស័ព្ទ វាយតេនីស និងហែលទឹក។

សម្តេចប៉ាបឡេអូបានបន្តថា ទ្រង់ជាអ្នកគាំទ្រកីឡាវាយកូនបាល់ឬតេនីសនេះដ៏ងប់ងល់តាំងពីកុមារភាព។

នៅពេលសួរថាហេតុអ្វីបានជាទ្រង់ត្រូវការពេលវេលាសម្រាកទាំងនេះ សម្តេចប៉ាបឡេអូ បានសង្កត់ធ្ងន់នៅថ្ងៃទី ១៩ខែវិច្ឆិកាថា ដើម្បីថែរក្សាខ្លួនឯងឱ្យបានល្អ មនុស្សគ្រប់គ្នាគួរទម្លាប់រាងកាយឲ្យសកម្មដើម្បីសុខភាព និង រក្សាស្មារតីដែលជាព្រលឹងនៃរាងកាយ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា កិច្ចការទាំងនេះវាមានប្រយោជន៍ ទាំងចំណេះដឹងនឹងសុខភាព៕

Daily Program

Livesteam thumbnail