តើសម្តេចប៉ាបឡេអូទី១៤គិតថា សន្តិភាពអាចកើតមានយ៉ាងដូចម្តេច?

តាមរយៈវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា សន្តិភាពគឺវាអាចកើតមានដោយចាប់ផ្តើមជាមួយនឹងអ្វីដែលយើងទាំងអស់គ្នានិយាយហើយប្រតិបត្តិវាឡើង  ជាពិសេសគឺកសាងជំនឿ និងលើកកំពស់សេចក្តីស្រលាញ់ចំពោះព្រះជាម្ចាស់។

សម្តេចប៉ាបឡេអូបានមានបន្ទូលបែបនេះ តាមរយៈសារជាវីដេអូ ដែលទ្រង់បានផ្ញើចេញ នៅពេលដែលគ្រីស្តបរិស័ទនៅសហរដ្ឋអាមេរិកបានកំពុងតែប្រារព្ធឆ្នាំ​មហាករុណាទិគុណ​​សម្រាប់សន្ត អូហ្គូស្ទីន កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។

          នៅក្នុងសារនោះសម្តេចប៉ាបបានរំឭកដោយក្តីស្រលាញ់ថា ព្រះសហគមន៍កាតូលិកក្នុងតំបន់ត្រូវបានឧទ្ទិសដល់សន្តថូម៉ាស់ ( Saint Thomas ) នៃព្រះសហគមន៍ វីឡាណូវ៉ា ( Villanova) ដែលជាបុព្វបុរសរបស់នៃក្រុមបព្វជិតអូហ្គូស្ទីន ដែលត្រូវបានគ្រីស្តបរិស័ទប្រសិទ្ធនាមថា ជា"លោកបូជាចារ្យនៃអ្នកក្រ"។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅក្នុងនាមទ្រង់ដែលជាបូជាចារ្យដែលមានប្រភពនៃជំនឿដែលផ្តល់ដោយក្រុមសន្តបុគ្គលអូហ្គូស្ទីន នោះគឺជាកិត្តិយសមួយ។ សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទ្រង់នៅពេលនេះកំពុងតែវិញ្ញាណ និងការបង្រៀនពង្រឹងជំនឿរបស់សន្តអូហ្គូស្ទីន។

សម្តេចប៉ាបឡេអូក៏បានឆ្លុះបញ្ចំាងអំពីដំណើរជីវិតរបស់ទ្រង់ ដែលពោរពេញទៅដោយការសាកល្បង និងកំហុស ប៉ុន្តែទ្រង់នៅតែបន្តប្តេជ្ញាអប់រំចិត្ត ហើយភក្តីចំពោះសេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះជាម្ចាស់ និងគ្រីស្តបរិស័ទដែលជាប្រជារាស្រ្ត​របស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail