តើមួយឆ្នាំការចំណាយលើវិស័យយោធានៅលើពិភពលោកទំហំប៉ុន្មាន?

ការចំណាយលើវិស័យយោធានៅលើពិភពលោកនៅក្នុងមួយឆ្នាំមានទំហំរហូតដល់ទៅ ២,៧ទ្រីលានដុល្លារក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ កាលពីចុងសប្តាហ៍កន្លងទៅ ។
លោកអគ្គអភិបាល កាព្រីអែល កាសៀ (Gabriele Caccia) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់សន្តអាសនៈប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា ទំហំនៃការចំណាយនេះគឺធំធេងណាស់ ខណៈដែលលគម្លាតថវិកាសម្រាប់យកទៅបំពេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺនៅតែមានតម្រូវការ ពោលគឺប្រមាណជា ៤ទ្រី លានដុល្លារក្នុងមួយឆ្នាំ។
លោកអគ្គអភិបាលបានលើកឡើងថា រាល់ការកើនឡើងនៃការចំណាយយោធាតំណាងឱ្យធនធានដែលអាចត្រូវបានគេប្រើប្រាស់ដើម្បីគំរាមកំហែងដល់សន្តិភាព ប៉ុន្តែគួរតែយកទៅបំពេញតម្រូវការជាមូលដ្ឋានរបស់មនុស្សដូចជាប្រព័ន្ធថែរក្សាសុខភាព ពង្រឹងការអប់រំ កម្មវិធីអភិវឌ្ឈន៍នានា និងដើម្បីបង្កើតសន្តិភាពយូរអង្វែង៕
Daily Program
