តើកាតូលិកបង្រៀនអ្វីខ្លះអំពីការកុហក?
តាមអត្ថបទមួយដែលចុះផ្សាយនៅលើផលិតផលព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានកាតូលិកបានឲ្យដឹងថា នៅពេលនេះប្រជាពលរដ្ឋកំពុងតែឆ្ងល់ថា តើកាតូលិកនិយាយបែបណាអំពីការកុហក។
ប្រភពដដែលបានបន្តថា ការកុហកនិងផ្សព្វផ្សាយនៅអ្វីដែលមិនពិតគឺកំពុងតែកើតមានឡើងដោយគ្មានទី បញ្ចប់ ជាពិសេសនៅក្នុងមជ្ឈដ្ឋានអ្នកនយោបាយនៅអាមេរិកនៅក្នុងអំឡុងពេលដែលយុទ្ធនាការបោះឆ្នោតកំពុងតែដំណើរការ។
តាមអត្ថបទដដែលនេះ ពាក់ព័ន្ធនឹងបញ្ហាកុហកវាហាក់ដូចជាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលមនុស្សជាតិបានវិវន្តន៍២០សតវត្សន៍កន្លងមក។
ប្រភពដដែលបានលើកឡើងថា ព្រះសហគមន៍កាតូលិក បានពន្យល់ជាច្រើនអំពីការនិយាយកុហក ហើយលើកឡើងថា ការកុហកនេះជាបាតុភូតមួយក្នុងចំណោមបាតុភូតទូទៅបំផុតនៃបទពិសោធន៍របស់មនុស្សជាតិ។
បញ្ញត្តិមួយក្នុងចំនោមបញ្ញត្តិនានាអំពីបញ្ហាកុហកនោះ គឺ «អ្នកមិនត្រូវធ្វើជាសាក្សីក្លែងក្លាយប្រឆាំងនឹងអ្នកជិតខាងរបស់អ្នកឡើយ” ហើយអ្នកអប់រំជំនឿតែងតែនិយាយថា “ការនិយាយកុហកគឺការនិយាយ ឬប្រព្រឹត្តផ្ទុយនឹងការពិត ដើម្បីនាំអ្នកណាម្នាក់អោយមានកំហុស»។
ប្រភពដដែលបានបន្តថា ការកុហកជាសំដីឫទង្វើធ្វើឲ្យរបួសដល់ទំនាក់ទំនងរបស់មនុស្សចំពោះសេចក្ដីពិត និងចំពោះអ្នកជិតខាងរបស់ខ្លួន។ ការកុហកធ្វើឲ្យខូចដល់ទំនាក់ទំនងជាមូលដ្ឋានរបស់មនុស្ស និងពាក្យសម្ដីរបស់ពួកគេចំពោះព្រះជាម្ចាស់។
ប្រភពដដែលបានបន្តថា ការភូតភរ ជាអំពើបាបដ៏សាហាវ ដែលរំលោភបំពានដល់គុណធម៌ យុត្តិធម៌ និងសេចក្ដីសប្បុរស។
លោកសន្ត ថូម៉ាស អាគីណាស (Thomas Aquinas)បាននិយាយថា ការកុហកគឺ ទង្វើប្រឆាំងដោយផ្ទាល់ និងជាផ្លូវការចំពោះគុណធម៌នៃសេចក្តីពិត។
ដោយឡែកសន្ត អូហ្គូស្ទីន ( St. Augustine) បានប្រកែកថា អ្នកណាដែលគិតថាមានការភូតភរណាមួយដែលមិនមែនជាអំពើបាប នោះនឹងបញ្ឆោតខ្លួនឯងដោយខុសឆ្គង ខណៈពេលដែលគាត់ចាត់ទុកខ្លួនគាត់ថាជាមនុស្សស្មោះត្រង់ជាអ្នកបោកបញ្ឆោតអ្នកដទៃ៕