តាំងពីសង្គ្រាមលោកលើកទីពីរបញ្ចប់ សម្តេចប៉ាបគ្រប់អង្គ​​យកចិត្តទុកដាក់ចំពោះសន្តិភាព

នៅពេលដែលពិភពលោកប្រារព្ធសប្តាហ៍នៃការរំសាយអាវុធ យើងក្រឡេកមើលទៅលើការអំពាវនាវមួយចំនួនសម្រាប់សន្តិភាពដែលសម្តេចប៉ាបបានធ្វើតាំងពីសង្គ្រាមលោកលើកទីពីរ។

ក្នុងរយៈពេលប៉ែតសិបឆ្នាំចុងក្រោយនេះ សម្តេចប៉ាបគ្រប់អង្គគឺអ្នកឈានមុខគេក្នុងការតស៊ូមតិដើម្បីសន្តិភាព និងធ្វើ ការថ្កោលទោសចំពោះការប្រើប្រាស់ និងការជួញដូរសព្វាវុធបានកើតឡើងដដែលៗដើម្បី បង្កើត និងពង្រឹងជំហររបស់ព្រះសហគមន៍កាតូលិកលើបញ្ហាទាំងនេះ។

សម្រាប់សម្តេចប៉ាប Pius XII នៅចន្លោះឆ្នាំ១៩៣៩ ដល់ ឆ្នាំ១៩៥៨ ដែលបានឃើញដោយផ្ទាល់ភ្នែកនូវភាពភ័យរន្ធត់នៃសង្គ្រាមលោកលើកទី២ បានមានបន្ទូលនិងសកម្មភាពប្រឆាំងនឹងការប្រណាំងសព្វាវុធដោយបញ្ជាក់ថា ប្រទេសនានាមានសិទ្ធិការពារខ្លួន តែកុំភ្លេចថាការប្រមូលផ្តុំអាវុធគឺអាច បង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។

ដោយឡែកសម្តេចប៉ាប John XIII នៅក្នុងចន្លោះឆ្នាំ ១៩៥៨ ដល់ឆ្នាំ១៩៦៣ ទ្រង់បានចេញសៀវភៅ សព្វវចនាធិប្បាយអំពីសន្តិភាពនៅលើផែនដី បន្ទាប់ពីពិភពលោកប្រឈមមុខនឹងវិបត្តិមីស៊ីលគុយបា  និង នៅពេលដែលអាមេរិកបានបញ្ជូនកងទ័ពបន្ថែមទៀតទៅប្រយុទ្ធនៅវៀតណាម។

សម្តេចប៉ាប​ Paul VI នៅឆ្នាំ ១៩៦៥ ពោលគឺពីរឆ្នាំបន្ទាប់ពី ត្រូវបានជ្រើសរើសជាសម្តេចប៉ាប បានថ្លែងទៅកាន់អង្គការសហប្រជាជាតិដោយផ្តល់នូវការអំពាវនាវជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពដោយទ្រង់បានជំរុញឱ្យមានការរំសាយអាវុធ ដោយលើកហេតុផលថា ធនធានដ៏ច្រើនសន្ធឹកសន្ធាប់ដែលផ្តល់ដល់យោធា ជំនួសមកវិញ អាចត្រូវបានប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់ប្រសើរឡើង។

សម្តេចប៉ាប យូហាន ប៉ូលទី ២ វិញ ទ្រង់បានលើកឡើងជានិច្ចអំពីការរំសាយអាវុធចាំបាច់ដើម្បីផ្គូផ្គងការបន្តសីលធម៌ ។ ទ្រង់បានតាំងខ្លួន ជាអ្នកតស៊ូមតិសម្រាប់សន្តិភាព ជាពិសេសក្នុងអំឡុងសង្គ្រាមត្រជាក់ដោយបានអំពាវនាវឥតឈប់ឈរឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ និងការបន្ថយជម្លោះយោធា។

សម្តេចប៉ាប បេណេឌិកទី ១៦ បានព្រមានថា ៖ «នៅក្នុងសង្រ្គាមនុយក្លេអ៊ែរ វានឹងមិនមានអ្នកឈ្នះទេ មានតែជនរងគ្រោះប៉ុណ្ណោះ»។

ទ្រង់បានជំរុញឱ្យមេដឹកនាំពិភពលោកធ្វើការសម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការដឹកនាំប្រកបដោយសីលធម៌ក្នុងការលើកកម្ពស់ការរំសាយអាវុធ។

នៅពេលនេះនៅក្រោមការដឹកនាំដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអំពាវនាវដោយមិនចេះនឿយហត់សម្រាប់សន្តិភាពនៅទូទាំងពិភពលោក ដោយបានរំលឹកឡើងវិញនូវជម្លោះមួយចំនួនដែលបំភ្លេចចោល និងជាញឹកញយបំផុតដែលកំពុងញាំញីពិភពលោកនាពេលបច្ចុប្បន្ននេះ។

សម្តេចប៉ាប ធ្លាប់បានរិះគន់ផងដែរចំពោះការជួញដូរអាវុធពិភពលោក ដោយភ្ជាប់វាទៅនឹងសង្រ្គាម និងជម្លោះដែលបំផ្លិចបំផ្លាញសហគមន៍ ជាពិសេសនៅក្នុងតំបន់ក្រីក្រ៕

Daily Program

Livesteam thumbnail