ជំនឿរបស់ជនអន្តោប្រវេសន៍ដែលកំពុងតែជាប់ឃុំគឺត្រូវតែគោរព
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅនិវេសនដ្ឋានរដូវក្តៅ ខាស្តែល ហ្គានដូលហ្វូ ( Castel Gandolfo) សម្តេចប៉ាបឡេអូទី១៤ អំពាវនាវឱ្យមាន ការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅ លើការប្រព្រឹត្តចំពោះជនអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា មនុស្សជាច្រើនដែលបានរស់នៅអស់ជាច្រើនឆ្នាំ នៅសហរដ្ឋអាមេរិក មិនដែលបង្កបញ្ហា ដូចនេះការរឹតបន្តឹងលើពួកគេក្រោម គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការនិរទេសជនអន្តោប្រវេសន៍យ៉ាងច្រើនវាគឺជាបញ្ហាមួយ ។
សម្តេចប៉ាបឡេអូ បានមានបន្ទូលថា ជនអន្តោប្រវេសន៍ជាច្រើនត្រូវបានបំបែកចេញពីក្រុមគ្រួសាររបស់ពួកគេអស់រយៈពេលយូរហើយ គ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងនោះទេ។
ពាក់ព័ន្ធនឹងសាសនា សម្តេចប៉ាបបានមានបន្ទូលថា តួនាទីរបស់ព្រះសហគមន៍គឺផ្សព្វផ្សាយដំណឹងល្អ ហើយបានគូសបញ្ជាក់ពីកំណត់ត្រារបស់អ្នកប្រកាសដំណឹងល្អ ហើយវាត្រូវប្រកាសដោយមិនប្រកាន់នរណាជានរណាឡើយ ។
សម្តេចប៉ាបឡេអូក៏បានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារ “សិទ្ធិខាងវិញ្ញាណ និងជំនឿ” របស់ ជនអន្តោប្រវេសន៍ដែលកំពុងតែជាប់ឃុំផងដែរ។
សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យលោកបូជាចារ្យ និង គ្រីស្តបរិស័ទឲ្យជួយ យកចិត្តទុកដាក់ចំពោះតម្រូវការរបស់ជនអន្តោប្រវេសន៍ដែលត្រូវបានឃុំខ្លួន៕