ជីវិតសត្វ និងរុក្ខជាតិប្រមាណជា ៣៥ ០០០ ប្រភេទកំពុងរងការគំរាមកំហែង

ព្រឹត្តិបត្រព័ត៌មានផ្នែកវិទ្យាសាស្រ្តមួយបានរាយការណ៍ថា ជីវិតសត្វនិងរុក្ខជាតិរហូតដល់ទៅ ប្រមាណជា ៣៥.០០០ ប្រភេទកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការគំរាមកំហែងដោយបម្រែបម្រួលអាកាសធាតុ ។​

ព្រឹត្តិប័ត្រការវិវត្តន៍និងអេកូឡូស៊ីធម្មជាតិ បានលើកឡើងថា បម្រែបម្រួលអាកាសធាតុដែលពិ​ភ​ពលោកកំពុងតែប្រឈមនៅពេលបច្ចុប្បន្ននេះកំពុងតែបង្ករនូវស្ថានភាពក៏លំបាកដល់ ការបន្សាំរបស់ជីវិតរុក្ខជាតិនិងសត្វទាំងនោះកាន់តែអាក្រក់ទៅៗ ។​

កាលពីដំបូងឡើយមានអំណះអំណាងអំពីការបន្សាំនៃសាពាង្គកាយមានជីវិតនានាពាក់ព័ន្ធនឹងស្ថានភាពនេះ​ ប៉ុន្តែក្រោយមក បញ្ហាកាន់តែអាក្រក់ ដែលនាំអោយការបន្សាំកាន់តែប្រ​ឈ​ម​ហើយភាពងាយរងគ្រោះក៏កាន់តែកើនឡើង ខណៈដែលតំបន់ដែលរងការគំរាមកំហែងក៏កាន់តែរីកធំ​។​

ប្រភពដដែលនេះបានបន្តថា នៅពេលដែលកំដៅចេះតែកើនឡើង ផ្កាថ្មក៏កាន់តែសឹករិចរិល ហើយនៅពេលនេះមច្ឆាជាតិនានានៅក្នុងសមុទ្រក៏នឹងធ្លាក់ចុះ នេះគឺជាកត្តាសត្យានុម័តនៃ បម្រែបម្រួលអាកាសធាតុ៕

Daily Program

Livesteam thumbnail