ជាងពាក់កណ្តាលនៃប្រជាជនស៊ូដង់ប្រឈមមុខនឹងអសន្តិសុខស្បៀងកើនឡើង

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសស៊ូដង់ត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះផ្ទៃក្នុង ដែលនាំឱ្យមនុស្សជាងមួយលាននាក់បានភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ហើយប្រជាជនចំនួន ១២,៤ លាននាក់ក៏កំពុងវិលវល់។

នៅក្នុងស្ថានភាពបែបនេះ អង្គការសហប្រជាជាតិបានរាយការណ៍ថា ៥៧% នៃប្រជាជនស៊ូដង់កំពុងប្រឈមមុខនឹង "កម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ"។

ប្រទេសស៊ូដង់គឺជាប្រទេសមួយក្នុងចំណោមចំណោមប្រទេសដែលគេអះអាងថា មានប្រជាជនកំពុងតែប្រឈមមុខនឹងគ្រោះអត់ឃ្លានខ្លាំង  ដោយសារប្រទេសនេះជាប់ផុងនៅក្នុងវដ្តនៃជម្លោះកាន់តែ​អាក្រក់ ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះសេដ្ឋកិច្ច"។

នៅក្នុងរដូវក្តៅខាងមុខនេះ អ្វីៗត្រូវបានរំពឹងថានឹងកាន់តែអាក្រក់ឡើង នៅពេលដែលការប្រយុទ្ធនៅតែបន្ត ទឹកជំនន់គឺជារឿងធម្មតា ហើយលក្ខខណ្ឌសេដ្ឋកិច្ចដុនដាប់កំពុងគំរាមកំហែង។

កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិថ្មីៗនេះបានចេញផ្សាយរបាយការណ៍ដែលវិភាគទិន្នន័យបច្ចុប្បន្នដើម្បី ធ្វើការព្យាករណ៍ពីអសន្តិសុខ​ស្បៀង។ ស្ថាប័នទាំងពីរបានចង្អុលបង្ហាញថា ប្រសិនបើប្រទេសទាំងប្រាំនេះ ស៊ូដង់ ស៊ូដង់ខាងត្បូង ប៉ាឡេស្ទីន ម៉ាលី និងហៃទី មិនទទួលបានជំនួយមនុស្សធម៌ភ្លាមៗនោះ ពួកគេនឹងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការអត់ឃ្លាន និងការស្លាប់ខ្ពស់បំផុត៕

Daily Program

Livesteam thumbnail