ជនរងគ្រោះ ៣១៥នាក់នៅនីហ្សេរីយ៉ាបានជួបជុំគ្រួសារវិញអស់ហើយ

វ៉ាទីកង់ញូវបានរាយការណ៍ថា ជនរងគ្រោះជាសិស្សសាលា ជាគ្រូបង្រៀន និង បុគ្គលិករដ្ឋបាល នៅសាលាសន្តីម៉ារី ប៉ាពីរី (St. Mary’s - Papiri) នៅភូមិភាគ កុនតាហ្គោរ៉ា (Kontagora) នៅប្រទេសនីហ្សេរីយ៉ា សរុបចំនួន ៣១៥ នាក់ បានវិលមកជួបជុំក្រុមគ្រួសារពួកគេវិញអស់ហើយ។

ជនរងគ្រោះទាំងនោះត្រូវបានគេដឹងថា ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានបញ្ជាក់ចុងក្រោយថា បានត្រូវដោះលែងនឹងបានជួបជុំគ្រួសារអស់ហើយមុនថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ។​

ការបញ្ជាក់នេះបានត្រូវធ្វើឡើងក្រោយពេលដែល ជនរងគ្រោះចុងក្រោយសរុប ១៣០នាក់ដែលនៅសេសសល់ត្រូវបានដោះលែង ។

ពួកគេទាំងនោះ ត្រូវបានគេដឹងថា ត្រូវបានចាប់ពង្រត់ដោយជនប្រដាប់អាវុធប៊ុលូស ដៅវ៉ា យ៉ូហាណា (Bulus Dauwa Yohanna)៕

Daily Program

Livesteam thumbnail