ជនចំណាកស្រុកជាច្រើននាក់បានបាត់ខ្លួននៅក្នុងគ្រោះថ្នាក់លិចកប៉ាល់នៅសមុទ្រមេឌីទែរ៉ាណេជាថ្មី
ជនចំណាកស្រុកជាង ២០ នាក់កំពុងបាត់ខ្លួនបន្ទាប់ពីកប៉ាល់មួយបានលិចនៅជិតតំបន់ឡេមភីឌូសា ( Lampedusa ) ដែលបង្ហាញពីការបន្តនៃវិបត្តិចំណាកស្រុកដែលកំពុងបន្តនៅច្រកសមុទ្រមេឌីទែរ៉ាណេ។
វ៉ាទីកង់ញូវបានរាយការណ៍ថា មនុស្សកាន់តែច្រើននៅតែគ្រោះថ្នាក់ដោយសារតែការប៉ុនប៉ងធ្វើឥន្តោប្រវេសន៍ពីអាហ្រ្វិកទៅអឺរ៉ុបតាមច្រកនៃសមុទ្រមេឌីទែរ៉ាណេ។
មានតែមនុស្ស ៧ នាក់ប៉ុណ្ណោះដែលបានរួចជីវិតពីការលិចកប៉ាល់ក្នុងនោះមានក្មេងប្រុសអាយុ៨ ឆ្នាំដែលកំពុងធ្វើដំណើរជាមួយម្តាយរបស់គេ។
គ្រោះមហន្តរាយនេះកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីឧប្បត្តិហេតុដ៏សាហាវមួយផ្សេងទៀតនៅជិតកោះ ស៊ីស៊ីលៀន (Sicilian) ដែលកាលនោះ បានបន្សល់ទុកត្រឹមតែក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ជាអ្នកនៅរស់រានមានជីវិត។
ឆ្នាំ ២០២៤ គឺជាឆ្នាំនៃការបាត់បង់ជីវិតដ៏ច្រើនបំផុត នៅសមុទ្រមេឌីទែរ៉ាណេ។ អង្គការយូនីសេហ្វបានរាយការណ៍ថាមនុស្សជាង ២.២០០ នាក់បានស្លាប់ ឬបាត់ខ្លួននៅពេលដែលពួកគេព្យាយាមឆ្លងដែនទឹករបស់ខ្លួនក្នុងការប៉ុនប៉ងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបពីអាហ្វ្រិកខាងជើង ។
ជនចំណាកស្រុកម្នាក់ក្នុងចំណោមជនរងគ្រោះ៨ ដែលរួចជីវិតបានអះអាងថា ពួកគេគឺជាអ្នកដែលខំប្រឹងរត់គេចពីអំពើហិង្សា ភាពក្រីក្រ និងអស្ថិរភាពនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ជនរងគ្រោះរាប់រយនាក់ទាំងនេះ គឺជាកុមារ ដែលត្រូវបានប្លន់ឱកាសជីវិត ខណៈពេលដែលកំពុងស្វែងរកសុវត្ថិភាព និងអនាគតដ៏ល្អប្រសើរ។
ពាក់ព័ន្ធនឹងច្រកនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូគឺជាមេដឹកនាំពិភពលោកមួយរូបដែលបានយកចិត្តទុកដាក់ លើបញ្ហានេះ។
តាំងពីទ្រង់ត្រូវបានជ្រើសតាំងនៅក្នុងឆ្នាំ២០១៦ មក សម្តេចប៉ាប ត្រូវបានគេដឹងថា បានតស៊ូមតិ
ដោយមិនចេះនឿយហត់ដើម្បីការពារ សិទ្ធិជនចំណាកស្រុក និងជនភៀសខ្លួន ហើយតែងតែអំពាវនាវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀតលើពូកគេ។
សម្តេចប៉ាបបានមានបន្ទូលថា សូមកុំបិទបេះដូងរបស់យើងចំពោះអ្នកដែលត្រូវការ។ អ្នកដែលបាត់បង់ជីវិតនៅសមុទ្រគឺជាបងប្អូនយើងទាំងអស់គ្នា ហើយពួកគេកំពុងរស់នៅស្រែករកក្តីមេត្តានិងករុណាពីយើងទាំងអស់គ្នា៕