ឆ្នាំ​ព្រះមហា​ករុណាទិគុណសម្រាប់​គ្រួសារ លោកតាលោកយាយនិងមនុស្សចាស់ទាក់ទាញការចូលរួមពីគ្រីស្តបរិស័ទ១៣១ប្រទេស

ក្នុងឱកាស​ឆ្នាំព្រះមហា​ករុណាទិគុណសម្រាប់​គ្រួសារ លោកតាលោកយាយនិងមនុស្សចាស់ដែលបានរៀបចំនៅបុរីវ៉ាទីកង់កាលពីថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥ បានទាក់ទាញគ្រីស្តបរិស័ទចូលរួមមកពី ១៣១ ប្រទេស។

នាឱកាសនោះវ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានយាងស្វាគមន៍ និង បានលើកទឹកចិត្តអ្នកចូលរួម ឱ្យរិះគិតទៅកាន់ក្រុមគ្រួសារនានា ដែលរងទុក្ខដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា នៅអ៊ុយក្រែន និងនៅតំបន់ផ្សេងទៀតនៃពិភពលោក។

សម្តេចប៉ាបឡេអូទី១៤ ​បាន​មាន​ប្រសាសន៍​ថា “សូម​ព្រះ​មាតា​នៃ​ព្រះជាម្ចាស់​ជួយ​យើង​ឲ្យ​ដើរ​ទៅ​មុខ​លើ​មាគ៌ា​សន្តិភាព”។

សម្តេចប៉ាបឡេអូបានពណ៌នាក្រុមគ្រួសារថាជា “ព្រះវិហារក្នុងស្រុកតូចៗ ដែលសារនៃដំណឹងល្អត្រូវបានទទួល និងបញ្ជូនបន្ត យ៉ាងមានប្រសិទ្ធភាព”។

សម្តេចប៉ាបឡេអូបានមានបន្ទូល ​ថា គ្រួសារ​មាន​ប្រភព​មក​ពី​សេចក្តី​ស្រឡាញ់​ដូចគ្នា​ដែល​អ្នក​បង្កើត ចូរ​ឱប​ក្រសោប​ពិភព​លោក​ដែល​បាន​បង្កើត​មក។

សម្តេច​ប៉ាប​បានមានបន្ទូល​បន្ថែមថា “​សូម​ឲ្យ​ជំនឿ ក្តីសង្ឃឹម និង​សេចក្តីស្រឡាញ់​កើនឡើង​ក្នុង​គ្រួសារ​យើង​ជានិច្ច​”៕

Daily Program

Livesteam thumbnail