ច្បាប់ពន្ធគយរបស់លោកដូណាល់ ត្រាំ ដំណាក់កាលបន្ទាប់នៃសង្រ្គាមពាណិជ្ជកម្ម

អត្រាសកល ១០% នៃពន្ធគយនៅលើរាល់ផលិតនាំចូលមកអាម៉េរិក បានចូលជាធរមាន នៅ ថ្ងៃសៅរ៍ ទី១០ ខែមេសា។ ការផ្ទុះរហែកសម្រាប់ពាណិជ្ជកម្មពិភពលោកត្រូវរីកធំកាលពីថ្ងៃទី៩ ខែមេសា បន្ទាប់ពីកាលបរិច្ឆេទដែលប្រកាសដោយលោកដូណាល់ ត្រាំ។

ការវាយប្រហារបែបការពារនិយម​ដែលមិនដែលធ្លាប់មានទំហំស្មើចាប់តាំងពីឆ្នាំ១៩៣០ ត្រូវ បានធ្វើឡើងកាលពីថ្ងៃពុធ ទី២ ខែមេសា ដោយលោកដូណាល់ ត្រាំ បានធ្វើឲ្យខួរក្បាល​មេដឹក នាំនានានៃពិភពលោកទាំងមូលជាប់រវល់រហូត​។

មួយផ្នែកដ៏ធំនៃផលិតផលនានាដែលសហរដ្ឋអាម៉េរិកនាំចូលពីកន្លែងផ្សេងៗនៃពិភពលោក ត្រូវបានដាក់គោលដៅចាប់តាំងពីថ្ងៃសៅរ៍ ទី៥ ខែមេសា ដោយច្បាប់ពន្ធគយបន្ថែម ១០% ដែលសម្រេចដោយលោកដូណាល់ ត្រាំ។ ពិដានពន្ធគយសកល ១០% ដែលផលិតផលខ្លះ នៅពេលនេះ ត្រូវបានលើកលែងដូចជា ប្រេង ឧស្ម័ន ឬមាស ត្រូវបន្ថែម​ពន្ធគយពីលើពន្ធ ដែលមានពីមុន។

ការចូលជាធរមាននៃពន្ធគយថ្មីរបស់អាម៉េរិកធ្វើឡើងពីរដង។ ច្បាប់ពន្ធគយយ៉ាងហោច ណាស់ ១០% លើគ្រប់មុខទំនិញដែលចូលសហរដ្ឋអាម៉េរិក ត្រូវអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី៥​ មេសា និងការបន្ថែមយ៉ាងច្បាស់ឲ្យកាន់តែធ្ងន់ចាប់ពីថ្ងៃទី៩ ខែមេសា សម្រាប់ប្រទេសដែល នាំចេញច្រើនជាងទៅកាន់សហរដ្ឋអាម៉េរិក ជាងការនាំចូលទំនិញអាម៉េរិកចូលមកប្រទេស​ខ្លួន។ ដូច្នេះច្បាប់ពន្ធគយមាន + 54 % សម្រាប់​ប្រទេសចិន  + 20 % សម្រាប់សហគមន៍អឺរ៉ុប (EU) + 46 % សម្រាប់វៀតណាម ហើយនិង + 24 % សម្រាប់ប្រទេសជប៉ុន។

យោង​តាម​ឯកសារផ្លូវការមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសុក្រ​ចុងសប្តាហ៍ដោយ​រដ្ឋាភិបាល​អាម៉េរិក បានឲ្យដឹងថា ប្រទេស និងដែនដី ប្រមាណ ៨០ ដែលមាន ២៧ប្រទេស នៅប្លុក​អឺរ៉ុប​នឹង​ពាក់ព័ន្ធ។

ជាការឆ្លើយតបនឹងពន្ធគយ​ថ្មីដែលដាក់ដោយសហរដ្ឋអាម៉េរិកនៅលើផលិតផលចិន ទីក្រុង​ប៉េកាំង បានប្រកាសកាលពីថ្ងៃសុក្រថា ចិននឹងដាក់ច្បាប់ពន្ធគយ ៣៤% នៅលើរាល់ការ​នាំ​ចូល​មុខទំនិញ​របស់អាម៉េរិកចាប់តាំងពីថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា។

ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសឲ្យដឹងថា ៖ “សម្រាប់រាល់ទំនិញដែលនាំចូលពី​សហរដ្ឋ​អាម៉េរិក ច្បាប់ពន្ធគយបន្ថែម 34 % នឹងត្រូវបាន​ដាក់បន្ថែមពីលើអត្រាច្បាប់ពន្ធគយសព្វ​ថ្ងៃ​ដែល​ត្រូវបានអនុវត្ត”។

ម្យ៉ាងវិញទៀត ក្រសួងពាណិជ្ជកម្ម​ចិនបានប្រកាសគ្រប់គ្រងការនាំចេញលើវត្ថុធាតុរ៉ែ​កម្រ​ចំនួន ៧មុខ រួមមាន ហ្គាដូលីនីញ៉ូម ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើរូបច្បាស់ៗខ្លាំង និង​អ៊ីទ្រីយ៉ូម ដែលត្រូវបានប្រើប្រាប់ក្នុង​ឧបករណ៍អេឡិចត្រូនិកក្នុងបរិមាណដ៏ច្រើន។

កាលពីថ្ងៃអាទិត្យលោក លីង ជី អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ៖ “វិធាន​ការ​ឆ្លើយតបរ​បស់ចិន សំដៅការពារយ៉ាងម៉ឺងម៉ាត់ និងផលប្រយោជន៍ស្របច្បាប់​របស់​សហ​គ្រាសនានា រួមទាំងសហគ្រាសអាម៉េរិកនៅប្រទេសចិនផងដែរ”។ នៅចំពោះក្រុម​អ្នក​តំណាង​សហគ្រាសអាម៉េរិក យោងតាម​សេចក្តីប្រកាសដែលផ្សព្វផ្សាយកាលពីថ្ងៃចន្ទ លោក​បាន ពន្យល់ថា ពន្ធគយនេះក៏មានមហិច្ជតានាំអាម៉េរិកឲ្យវិលមករកផ្លូវត្រឹមត្រូវនៃប្រព័ន្ធ​ពាណិជ្ជកម្ម​​ពហុភាគីវិញ។

ចំណែកគណៈកម្មាធិការអឺរ៉ុប ព្យាយាមចរចាជាមួយទីក្រុងវ៉ាស៊ីនតុន ដោយត្រៀម​វិធានការ​តប​ផងដែរ។ តាំងពីថ្ងៃចន្ទ រដ្ឋមន្រ្តីពាណិជ្ជកម្មក្រៅ​ប្រទេសនៃប្រទេសទាំង ២៧ នៃប្លុកអឺរុប ជួប​ប្រជុំគ្នានៅទីក្រុងឡុចសំបួរ​ដើម្បីរៀបចំការ​ឆ្លើយ​តប​របស់អឺរ៉ុបចំពោះសហរដ្ឋអាម៉េរិក។​ បេសកជនអឺរ៉ុបទទួលបន្ទុកខាងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា អឺរ៉ុបត្រូវតែសម្របខ្លួនទៅនឹង​ការ​ផ្លាស់​ប្តូរគំរូថ្មីនៃពាណិជ្ជកម្មពិភពលោក។

 

Daily Program

Livesteam thumbnail