គ្រោះទឹកជំនន់នៅអេស្ប៉ាញសម្លាប់មនុស្សជាង ២០០នាក់

មនុស្សយ៉ាងហោចណាស់២១១ នាក់នៅតំបន់ភាគខាងកើត ភាគខាងត្បូង និងកណ្តាលនៃប្រទេសអេស្ប៉ាញត្រូវបានសម្លាប់ដោយគ្រោះទឹកជំនន់ដ៏សាហាវបំផុត។

ឆ្លើយតបនឹងគ្រោះមហន្តរាយនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េត្រូ សាន់ឆេ ( Pedro Sánchez) បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពប្រមាណជា ៥០០០ នាក់ ដើម្បីជួយដោះស្រាយជាមួយនឹងផលវិបាកនៃសោកនាដកម្មដែលក្រុមមន្ត្រីបាននិយាយវាគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត។

លោកបានសង្កត់ធ្ងន់ថា មកដល់ពេលនេះសមត្ថកិច្ចការបានជួយសង្គ្រោះជនរងគ្រោះសរុបជាង ៣0.000 នាក់ ដែលជាប់នៅក្នុងផ្ទះ នៅលើផ្លូវថ្នល់ និងនៅក្នុងបរិវេណតំបន់ឧស្សាហកម្មដែលលិចទឹក។

ក្រៅពីនោះក្រុមការងារផ្សេងៗដោយរួមទាំងអ្នកស្ម័គ្រចិត្តគឺ បានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសម្អាតសំរាមតាមដងផ្លូវ និងបូមទឹកចេញពីបន្ទប់ក្រោមដី ប៉ុន្តែសកម្មភាពទាំងនេះនៅតែរងនូវការរិះគន់ ខណៈដែលពលរដ្ឋរងគ្រោះជាច្រើននៅកំពុងតែរង់ចាំកម្មវិធីជំនួយ៕

Daily Program

Livesteam thumbnail