គ្រីស្តសាសនិក​មាន​ជំហរ​រឹងមាំ​ចំពេល​មាន​ការ​បៀតបៀន​នៅ​ប៉ាគីស្ថាន

ទោះបីជាការធ្វើទុក្ខបុកម្នេញប៉ុន្តែគ្រិស្តបរិស័ទនៅប៉ាគីស្ថានបានពង្រឹងជំនឿ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

ប្រភពដដែលបានបន្តថា ការធ្វើទុក្ខបុកម្នេញបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍គ្រិស្តបរិស័ទក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែពួកគេនៅតែបន្តខិតខំពង្រឹងជំងឿ បើទោះបីជាពួកគេប្រឈមមុខនឹងបញ្ហាដ៏ធំធេងក៏ដោយ។

ថ្លែងទៅកាន់វ៉ាទីកង់ញូវ លោក អភិបាល សាំសុង សុខាធិន (Samson Shukardin) អភិបាលនៃព្រះស​ហ​គមន៍ហ៊ីដេរ៉ាបាត់​ ( Hyderabad) បានគូសបញ្ជាក់ពីការបៀតបៀនជាប្រចាំដែលគ្រិស្តបិរស័ទបានកំពុង ប្រឈមមុខក្នុងប្រទេស។

លោកអភិបាល​បាន​កត់​សម្គាល់​ថា គ្រីស្ទបរិស័ទ​នៅ​តែ​ខ្ជាប់​ខ្ជួន​ក្នុង​សេចក្តី​ជំនឿ​របស់​ពួកគេ ហើយ​បាន​ត្រៀម​ខ្លួន​ដើម្បី​បូជា​ជីវិត​សម្រាប់​ព្រះគ្រីស្ទ និង​ព្រះសហគមន៍។ លោក​បាន​កត់​សម្គាល់​ថា ភាព​មិន​អនុ​គ្រោះ​នេះ​បាន​ក្លាយ​ជា​ដី​មាន​ជីជាតិ​សម្រាប់​ការ​ងារប្រកាសដំណឹងល្អ។

លោកអភិបាលបានលើកឡើងពីករណី របស់ស្រ្តីគ្រីស្តបរិស័ទវ័យ៤០ ឆ្នាំមួយរូប ដែលត្រូវបាន កាត់ទោសប្រហារជីវិតដោយតុលាការ ក្រោមច្បាប់ប្រមាថរបស់ប្រទេសប៉ាគីស្ថានសម្រាប់ការបញ្ជូនបន្តសារ តាមបណ្តាញសង្គ WhatsApp អំពីរឿងអាស្រូវជាប្រព័ន្ធមួយ៕

លោកអភិបាលបានគូសបញ្ជាក់អំពីភាពគ្មានកំហុសរបស់ស្រ្តីរូបនោះ ដោយពណ៌នាថានាងជាជនរងគ្រោះនៃភាពងាយរងគ្រោះជាប្រព័ន្ធ។ លោក​បាន​និយាយ​ថា​ ​យើង​កំពុង​តែ​តស៊ូ​ដើម្បី​នាង​ ដោយ​បន្ថែម​ថា​ពួកគេ​បាន​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​ឲ្យ​ដោះលែង​នាង​។

លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នៅ​ទន់​ខ្សោយ ដោយ​នៅ​ខាង​ក្រុម​ជ្រុលនិយម និង​ដាក់​ច្បាប់​ដើម្បី​សម្រួល​ដល់​បក្សពួក​និយម៕

Daily Program

Livesteam thumbnail