គ្រីស្តបរិស័ទរាប់ម៉ឺននាក់រំពឹងថានឹងចូលរួមព្រឹត្តិការណ៍ករុណាទិគុណចំពោះគ្រួសារ

វ៉ាទីកង់ញូវបានរាយការណ៍ថា អ្នកធ្វើធម្មយាត្រាជាង ៦ម៉ឺន នាក់មកពី ១២០ ប្រទេសផ្សេងៗគ្នាត្រូវបានគេរំពឹងថានឹងជួបជុំគ្នា នៅទីក្រុងរ៉ូមនៅចុងសប្តាហ៍នេះសម្រាប់ពិធីបុណ្យ ករុណាទិគុណចំពោះ គ្រួសារ កុមារ ជីដូនជីតា និងមនុស្សចាស់។

ព្រឹត្តិការណ៍នេះ ត្រូវបានគេដឹងថា គ្រោងនឹងរៀនចំចាប់ពីថ្ងៃសុក្រ ទី ៣០ ខែឧសភា ដល់ថ្ងៃអាទិត្យ ទី ១ ខែមិថុនា ឆ្នាំ ២០២៥។

នេះជា ព្រឹត្តិការណ៍ ករុណាទិគុណដ៏អស្ចារ្យ សម្រាប់ឧទ្ទិសដល់ក្រុមគ្រួសារ កុមារ ជីដូនជីតា និងមនុស្សចាស់ ដើម្បីអធិស្ឋាន និង ចែករំលែក គ្នារិះគិតអំពីអំពីបញ្ហានានាដែលពាក់ព័ន្ធនឹងគ្រួសារ។

នៅក្នុងចំណោមគ្រីស្តបរិស័ទដែលគ្រោងនឹងចូលរួម គឺភាគច្រើនមកពី ប្រទេសអ៊ីតាលី អេស្ប៉ាញ សហរដ្ឋអាមេរិក ប៉ូឡូញ ព័រទុយហ្គាល់ ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក ចក្រភពអង់គ្លេស ស្វីស អាល្លឺម៉ង់ កាណាដា រូម៉ានី ហ្វីលីពីន និងឈីលី។ល៕

Daily Program

Livesteam thumbnail