គ្រីស្តបរិស័ទជួបជុំគ្នារៀបចំពិធីអធិដ្ឋានសូត្រផ្គាំជូនសម្តេចប៉ាបនៅទីលានសន្តសិលា

កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន គ្រីស្តបរិស័ទបានជួបជុំគ្នានៅទីលានសន្តសិលាដើម្បីរៀបចំពិធីអធិដ្ឋាននិងសូត្រផ្គាំទូលអង្វរព្រះជាម្ចាស់ឲ្យសុខភាពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមានស្ថានភាពប្រសើរឡើង។

កម្មវិធីនេះបានរៀបចំឡើងក្រោយពេលដែលពួកគេបានជួបជុំគ្នាបញ្ចប់នូវជំនួបដ៏សំខាន់ដែលហៅថាលំហាត់ ខាងវិញ្ញាណប្រចាំឆ្នាំសម្រាប់បុគ្គលិកនិងអ្នកដែលពាក់ព័ន្ធនឹងការងារនៅសន្តអាសនៈ។

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះបានរៀបចំឡើងនៅក្នុងរង្វង់ម៉ោង ៧ និង ៣០ នាទីល្ងាច​ ហើយនរណាក៏អាចចូលរួមបានដែរ។

នៅក្នុងកម្មវិធីនេះគ្រីស្តបរិស័ទ ក៏ដូចជាអ្នកទេសចររាប់សិបនាក់បានប្រមូលផ្តុំគ្នា ដើម្បីអធិស្ឋានសុំឲ្យសុខភាពរបស់សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​ ឆាប់បានជាសះស្បើយពីជំងឺរលាកសួត នៅមន្ទីរពេទ្យ Gemelli នៃទីក្រុងរ៉ូម។

ក្រៅពីអ្នកចូលរួមនៅទីលានសន្តសិលាដោយផ្ទាល់ហើយនោះ ពិធីនេះក៏បានរៀបចំផ្សាយផ្ទាល់តាមបណ្តាញសង្គម ដែលគេដឹងថា មានការចូលរួមពីគ្រីស្តបរិស័ទនៅជុំវិញពិភពលោក។

កាលពីជំនួបអធិដ្ឋាននិងសូត្រផ្គាំកាលពីពេលកន្លងមក ស្ថានភាពសុខភាពបស់​សម្តេចប៉ាប​ប្រសើរបន្តិច ហើយ​ទ្រង់បានសំដែងការ​​អរគុណអស់ពីហឫទ័យដល់អស់អ្នកដែលរិះគិតពីទ្រង់៕

Daily Program

Livesteam thumbnail