គ្រីស្តបរិស័ទជាង៣លាននាក់បានមកចូលរួមកម្មវិធីនានាដែលផ្តួចផ្តើមដោយសម្តេចប៉ាបឡេអូទី១៤

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឆ្នាំ២០២៥នេះ ស្ថិតិបានកត់ត្រាថា កម្មវិធីនានាដែលផ្តួចផ្តើមដោយសម្តេចប៉ាបឡេអូទី១៤ នៅវ៉ាទីកង់ត្រូវបានគេដឹងថា មានចំនួនប្រមាណជា ជាង ៣,១៧ លាននាក់។

ពិធីទាំងនោះគឺរាប់តាំងពីកម្មវិធីអប់រំជំនឿដែលអនុវត្តផ្ទាល់ដោយសម្តេចប៉ាបឡេអូទី១៤ ពិធីជប់លៀង ការប្រារព្ធពិធីថា្វយអភិបូជា និង កម្មវិធីនានា រួមទាំងកម្មវិធីអធិដ្ឋាន និង ថ្វាយអភិបូជាជាដើម។  

ចន្លោះខែមករា និងខែមេសា  ដោយសារតែសុខភាពមិនល្អរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ អ្នកដែលធ្វើដំណើរមកបុរីវ៉ាទីកង់ មនុស្សចំនួន ចំនួនប្រមាណជា ជា២៦២.៨២០ ប៉ុន្តែ ចាប់តាំងពីពេលដែលសម្តេចប៉ាបឡេអូទី១៤ត្រូវបានជ្រើសរើសជាសម្តេចប៉ាបថ្មីនោះ គឺមានទាក់ទាញគ្រិស្តបរិស័ទចូលរួមប្រមាណជា ២,៩១ លាននាក់៕

Daily Program

Livesteam thumbnail