គ្រហស្ថមិនអាចសំដែងធម្មទេសនានៅក្នុងពិធីថ្វាយអភិបូជា បានទេ

ក្រសួងទទួលខុសត្រូវរៀបចំ គ្រប់គ្រង និង ត្រួតពិនត្យពិធីសាសនាកាតូលិកនៃសន្តអសនៈបានប្រកាសជាចំហរថា គ្រហស្ថមិនអាចសំដែងធម្មទេសនានៅក្នុងពិធីថ្វាយអភិបូជាបានឡើយ ។ នេះបើតាមសេចក្តីរាយការណ៍ របស់វ៉ាទីកង់ញូវ។

ការប្រកាសរបស់ក្រសួងនេះ បានធ្វើឡើងឆ្លើយតបនឹងសំណើរដែលស្នើឡើងដោយលោកបូជាចារ្យអាល្លឺម៉ង់ ឲ្យគ្រហស្ថអាចឡើងថ្លែងអប់រំជំនឿក៏ដូចជាធម្មទេសនានៅក្នុងពិធីថ្វាយអភិបូជា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

ប្រភពដដែលបានប្រកាសថា ធម្មទេសនាដូចជាការប្រកាសបន្ទូលរបស់ព្រះជាម្ចាស់ ដូចនេះគ្រហស្ថពិតជាមិនអាចប្រកាសបន្ទូលរបស់ទ្រង់បានឡើយលើកលែងតែជាសាវ័ករបស់ទ្រង់​។

ក្រសួងនេះបានបញ្ជាក់នៅក្នុងលិខិត មួយចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦ដែលផ្ញើទៅកាន់ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍ អាល្លឺម៉ង់។

លោកបូជាចារ្យអាល្លឺម៉ង់ បានស្នើសុំឲ្យគ្រហស្ថដែលមានបទពិសោធន៍មានជំនឿរឹងមាំ និង មានមូលដ្ឋានខាងគំនិតអាចធ្វើធម្មទេសនា ប៉ុន្តែក្រុមប្រឹក្សាបានពិភាក្សា ហើយបានបញ្ជាក់ថា វិន័យបច្ចុប្បន្នមិនអាចត្រូវបានលើកលែងតាមការស្នើសុំបានទេ ពីព្រោះគ្រហស្ថនៅមិនទាន់ឆ្លងកាត់នូវបទដ្ឋានវិន័យ និង សក្ខីកម្មច្បាស់លាស់តាមក្បួនខ្នាតព្រះសហគមន៍នៅឡើយ៕

Daily Program

Livesteam thumbnail