ក្រុមអភិបាលព្រះសហគមន៍ហ្វីលីពីនជំរុញយុវជនឱ្យចូលរួមទិវាយុវជនជាតិឆ្នាំ ២០២៥ នៅកោះណាហ្គា
ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហ គមន៍កាតូលិកហ្វីលីពីន និង គណៈកម្មាធិការយុវជនគ្រីស្តសាសនានៃប្រទេសនេះ បានលើកទឹកចិត្តយុវជននៅគ្រប់ព្រះសហគមន៍ ទូទាំងប្រទេសឱ្យបញ្ជូនអ្នកតំណាងទៅទិវាយុវជនជាតិ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥។
តាមការគ្រោងទុក ទិវាយុវជនគ្រិស្តបរិស័ទជាតិឆ្នាំ២០២៥ គ្រោងនឹងប្រព្រឹត្តទៅនៅ កោះ ណាហ្គា (Naga) ដែលជាគោលដៅបូជនីចរមួយដ៏សំខាន់នៅក្នុងប្រទេសហ្វីលីពីន។
ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍ហ្វីលីពីនបានលើកឡើងថា នេះគឺជាឱកាសដ៏មានអត្ថន័យដើម្បីនាំយុវជនមកជាមួយគ្នា ហើយចាប់ផ្តើមដំណើររួមគ្នានៃជំនឿ និងការរីកចម្រើនខាងវិញ្ញាណទាំងអស់គ្នា។
ក្រុមលោកអភិបាលបានលើកឡើងថា ព្រឹត្តិការណ៍នេះវាគឺជាក្តីសង្ឃឹមរបស់ព្រះសហ គមន៍ហ្វីលីពីនដើម្បីលើកកំពស់ការចែករំលែងបទពិសោធ និង ជំនឿរបស់ពួកគេកាន់តែស៊ីជម្រៅ។
ការជួបជុំនេះក៏មានគោលបំណងលើកកម្ពស់ស្មារតីនៃសេចក្តីអំណរក្នុងចំណោមយុវជនដែលចាក់ឫសដោយជំនឿ និងអត្តសញ្ញាណ ពង្រឹងយុវជនឱ្យប្រឈមមុខនឹងបញ្ហាប្រឈមនានានៅខាងមុខ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមយុវជន៕