ក្រុមអត្តពលិកអូឡាំពិកនៃសន្តអាសនៈរំលឹកអំពីទំនួលខុសត្រូវនៃស្មារតីកីឡា

នៅមុនពិធីបើកការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ក្រុមអត្តពលិកនៃសន្តអាសនៈដែលបានស្ម័គ្រចិត្តទៅចូលរួមព្រឹត្តិការណ៍នេះបានទទួលនូវលើកទឹកចិត្តពីមិត្តភ័ក្រនិងអ្នកគាំទ្រ ហើយក៏រំលឹកនូវការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ពាក់ព័ន្ធនឹងស្មារតីភាពជាកីឡានៅក្នុង ការប្រកួត។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមអត្តពលិកវ៉ាទីកង់ទាំងអស់បានត្រូវរំលឹកថា កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក អាចជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព និងជាថ្នាំបំបាត់ការឈឺចាប់ចំពោះហ្គេមនៃសង្រ្គាម។

ប្រភពដដែលបានបន្តថា ការលើកឡើងបែបនេះ គឺជាសារដែលផ្ញើដោយ សមាគមកីឡាផ្លូវការរបស់ សន្តអាសនៈ នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់អត្តពលិកដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស។

នៅក្នុងអត្ថបទដែលបានបោះពុម្ពផ្សាយស្តីពីការប្រុងប្រយ័ត្ននៃពិធីបើកអូឡាំពិក សមាគមនោះបានលើកទឹកចិត្តដល់អត្តពលិកឱ្យឆ្ពោះទៅមុខក្នុងការលេងដោយយុត្តិធម៌ និងជោគជ័យរបស់ពួកគេដោយស្មារតីនៃភាតរភាព និងភាពជិតស្និទ្ធ។

សមាគមនអត្តពលិកវ៉ាទីកង់បានបញ្ជាក់ថា ជាមួយនឹងភាពស្រស់ស្អាត និងភាពយុត្តិធម៌នៃកាយវិការកីឡារបស់មនុស្សម្នាក់ៗ ហើយដោយមិនប្រើផ្លូវកាត់ ការប្រកួតអាចជាឱកាសសម្រាប់កសាងនូវក្តីសង្ឃឹម ហើយសមាគមនេះក៏សំដែងនូវការសោកស្ដាយដែលព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះកើតឡើងចំពេលមានសង្គ្រាម ភាពតានតឹង និងភាពអយុត្តិធម៌លើមាត្រដ្ឋានពិភពលោក ដោយបានចាត់ទុកនេះជា "ពេលវេលាងងឹតសម្រាប់មនុស្សជាតិ"។

សមាគមបានរំលឹកឡើងវិញនូវការអំពាវនាវរបស់សម្តេចប៉ាប ដែលលើកទឹកចិត្តឱ្យកីឡាស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព។

Daily Program

Livesteam thumbnail