ក្រុមលោកអភិបាលព្រះសហគមន៍​បារាំងសំដែងការខកចិត្តនឹង​ច្បាប់​ថ្មីបើកដៃជួយសម្រួលសេចក្តីស្លាប់

ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេស​បារាំងបា ន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​ប្រធានាធិបតី អាម៉ានូអែល ម៉ាក្រុង ពាក់ព័ន្ធនឹងច្បាប់​ថ្មី​ដែ ល​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ​ក្នុង​ការ​ស្លាប់។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេស​បារាំងបា ន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ប្រកាស​របស់​ប្រធានាធិបតី អាម៉ានូអែល ម៉ាក្រុង ពាក់ព័ន្ធនឹងច្បាប់​ថ្មី​ដែ ល​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ​ក្នុង​ការ​ស្លាប់។

បន្ទាប់ពីបារាំងបានអនុម័តលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបើកផ្លូវឲ្យស្រ្តីដែលមានបំណងរំលូតកូនមានសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុងបានប្រកាសកាលពីថ្ងៃចន្ទថា នៅខែឧសភាខាងមុខលោកអាចនឹងបង្ហាញនូវការបើកផ្លូវដែលនាំដល់ការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តស្របច្បាប់ក្នុងការស្លាប់សម្រាប់អ្នកដែលមានជំងឺហើយមិនចង់រស់​។

នៅក្នុងបទសម្ភាសមួយទៅកាន់កាសែត Libérationnews របស់ប្រទេសបារាំង និងទៅកាន់កាសែត Catholic daily La Croixលោក ប្រធានាធិបតីបារាំងបានបំភ្លឺថា វិធានការនេះនឹងអនុវត្តយ៉ាងតឹងរ៉ឹងចំពោះមនុស្សពេញវ័យដែលទទួលរងទុក្ខពីជំងឺធ្ងន់ៗ ដូចជាមហារីកដំណាក់កាលចុងក្រោយជាដើម។

លោកបានរៀបរាប់លម្អិតថា ច្បាប់ថ្មីនឹងអនុញ្ញាតឲ្យអ្នកជំងឺធ្ងន់ធ្ងរដែលមានសមត្ថភាពផ្លូវចិត្តពេញលេញ អាចគ្រប់គ្រងសារធាតុពុលដោយខ្លួនឯង ឬក្នុងករណីដែលអ្នកជំងឺមិនមានលទ្ធភាពខាងរាងកាយ ដើម្បីស្នើសុំឱ្យចាត់តាំងមនុស្សម្នាក់ទៀតឱ្យទៅ ធ្វើ​អញ្ចឹង។ លោកបានបន្ថែមថា ប្រសិនបើអ្នកជំនាញផ្នែកវេជ្ជសាស្ត្របដិសេធសំណើនេះ អ្នកជំងឺអាចពិគ្រោះជាមួយក្រុមគ្រូពេទ្យផ្សេងទៀត ឬប្តឹងឧទ្ធរណ៍៕

Daily Program

Livesteam thumbnail