ក្រុមលោកអភិបាលព្រះសហគមន៍កូរ៉េខាងត្បូងអំពាវនាវឲ្យមានវិធានការសុវត្ថិភាពផ្លូវអាកាស
បន្ទាប់ពីករណីធ្លាក់យន្តហោះយ៉ាងសាហាវដែលបានឆក់យកជីវិតមនុស្សជិត ២០០ នាក់ នៅក្នុងប្រទេសកាលពីចុងឆ្នាំ២០២៤ ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកកូរ៉េខាងត្បូងកំពុងទទូចឲ្យមាន វិធានការសុវត្ថិភាពល្អប្រសើរបន្ថែមទៀតដើម្បីលើកកម្ពស់ការដឹកជញ្ជូនផ្លូវអាកាស។
ការអំពាវនាវនេះបានកើតមានបន្ទាប់ពីឧបទ្ទវហេតុកើតនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤បណ្តាលមកពី យន្តហោះ Boeing 737-800 ដែលដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃទៅកាន់កូរ៉េខាងត្បូងមានបញ្ហាពេលចុះចត។
គ្រប់គ្នានៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបនោះត្រូវបានស្លាប់ លើកលែងតែអ្នកបម្រើការលើយន្តហោះពីរនាក់ដែលត្រូវបានទាញចេញពីបំណែកយន្តហោះ។ នេះជាគ្រោះមហន្តរាយផ្នែកអាកាសចរណ៍ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅលើទឹកដីកូរ៉េខាងត្បូង។
បន្ទាប់ពីឧបទ្ទវហេតុនេះកើតមាន ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ បានអំពាវនាវឱ្យមានវិធានការសុវត្ថិភាពកាន់តែប្រសើរ។
លោកលោកអភិបាលបានកត់សម្គាល់ថា ៖ «ភាពជឿនលឿនខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានបង្កើនជីវិតរបស់យើង ប៉ុន្តែពួកគេក៏បាននាំមកជាមួយនូវទម្រង់គ្រោះថ្នាក់ និងការគំរាមកំហែងថ្មីៗផងដែរ»។
ដើម្បីរក្សាសុវត្ថិភាព អ្នកដែលមានទំនួលខុសត្រូវ អាជ្ញាធរនិងរដ្ឋាភិបាលត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីកែលម្អបរិយាកាសសុវត្ថិភាព និងលក្ខខណ្ឌនានា ដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះកុំឱ្យកើតឡើងម្តងទៀត៕