ក្រុមលោកអភិបាលព្រះសហគមន៍ហ្វីលីពីន ជំរុញឱ្យមានសន្តិភាពនិងភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌

ក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍ កាតូលិកនៃប្រទេសហ្វីលីពីន បានអំពាវនាវឱ្យប្រជាជនហ្វីលីពីនគាំទ្រនូវយុត្តិធម៌ សន្តិភាព និងការទទួលខុសត្រូវចំពេលមានបញ្ហាប្រឈមកាន់តែខ្លាំងឡើងនៅក្នុងប្រទេស និងទូទាំងពិភពលោក។

សេចក្តីថ្លែងការណ៍ដែលបានចេញដោយសមាជិកក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកនៃប្រទេសហ្វីលីពីន ដែលបានចុះហត្ថលេខាដោយលោកអភិបាល ប៉ាប្លូ វ័ជីលីអូ ដាវិដ (Pablo Virgilio S. David) ប្រធានក្រុមអន្តរសភា​នេះ បានជំរុញឲ្យគ្រីស្តបរិស័ទហ្វីលីពីនរិះគិតអំពី សាមគ្គីភាព និងភាពជាពលរដ្ឋដែលមានទំនួលខុសត្រូវ ដោយសារការតស៊ូដែលកំពុងបន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

សេចក្តីថ្លែងការណ៍នោះ គឺបានថ្កោលទោសអំពើហិង្សានៅហ្គាហ្សា និងការរងទុក្ខរបស់ជនស៊ីវិលស្លូតត្រង់។

ក្រៅពីនោះសេចក្តីថ្លែងការណ៍នេះក៏ បានអំពាវនាវឱ្យមានការអធិស្ឋាន ការតមអាហារ និងការលះបង់ដើម្បីសន្តិភាព ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីអនុញ្ញាតឱ្យមានការចរចា  និងអំពាវនាវរកជំនួយមនុស្សធម៌។

សេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងថា ​យើង​នឹងធ្វើការតស៊ូ​មតិ​សម្រាប់​វប្បធម៌​សន្តិភាព​ដែល​មាន​និរន្តរភាព​ហើយ​ចាក់​ឫស​ដោយ​យុត្តិធម៌ សេចក្ដី​មេត្តា​ករុណា៕

Daily Program

Livesteam thumbnail