ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅវ៉េណេស៊ុយអេឡា ជំរុញឱ្យពលរដ្ឋបោះឆ្នោត

នៅពេលដែលប្រទេសវេណេហ្ស៊ុយអេឡា កំពុងតែស្ថិតនៅក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតដ៏សំខាន់នៅពេលខាងមុខ ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសនេះ បានចេញសារមួយដោយជំរុញឱ្យពលរដ្ឋចូលរួម ការបោះឆ្នោត ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេស។

វ៉ាទីកង់ញូវបានរាយការណ៍ថា វេណេហ្ស៊ុយអេឡា ត្រូវបានកំណត់សម្រាប់ការបោះឆ្នោតប្រធានាធិបតីដ៏សំខាន់នៅថ្ងៃទី ២៨ ខែកក្កដា ដែលជាលើកដំបូងក្នុងរយៈពេលជាងមួយទស្សវត្សរ៍។​

ទោះបីជាគេជឿលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro)​ ដែលជាប្រធានាធិបតីនៅក្នុងដំណែងនឹងបន្តឈ្នះឆ្នោត ក៏ព្រះសហគមន៍នៅតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត​។

បន្ទាប់ពីបានគ្រប់គ្រងប្រទេសតាំងពីឆ្នាំ ២០១៣ ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ច និងភាពចលាចលនយោបាយ កាលពីខែតុលាឆ្នាំមុន បុរសខ្លាំងរបស់វេណេហ្ស៊ុយអេឡាបានសន្យាជាផ្លូវការថា នឹងផ្តល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ ២០២៤ នៅចុងបញ្ចប់នៃការចរចាដ៏យូរជាមួយក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីដកទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលរបស់គាត់។

លោក នីកូឡា ម៉ាឌូរ៉ូ បានកំពុងឈរឈ្មោះបោះឆ្នោតឡើងវិញ ប្រឆាំងនឹងបេក្ខជនចំនួនប្រាំបួនរូបផ្សេងទៀត ដោយរួមទាំងលោក អេម៉ានឌូ ហ្គុងហ្សាឡេស យូរូត្យា ( Edmundo González Urrutia ) ដែលជាអតីតអ្នកការទូត ដែលជាជនប្រឆាំងក៏ដោយ។

ក្រុមលោកអភិបាលបានលើកឡើងថា សូមចូលរួមបោះឆ្នោតពីព្រោះ ការបោះឆ្នោតមានសារៈសំខាន់សម្រាប់អនាគតប្រទេសជាតិ។​

ក្រុមលោកអភិបាលបានលើកឡើងថា យើងត្រូវយកឈ្នះលើការល្បួងនៃការមិនអត់ឱន និងភាពព្រងើយកន្តើយ ក្នុងការយល់ដឹងថា ការចូលរួមដោយសេរី មនសិការ និងការទទួលខុសត្រូវក្នុងការបោះឆ្នោតទាំងនេះមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំផែនការអនាគតនៃក្តីសង្ឃឹម និងការកសាងប្រទេសដែលមានវឌ្ឍនភាព សន្តិភាព យុត្តិធម៌ និងសេរីភាព៕

Daily Program

Livesteam thumbnail