ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបោះឆ្នោតលើផែនការសន្តិភាពហ្គាហ្សារបស់លោកត្រាំ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើសេចក្តីព្រាងសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដែលគាំទ្រផែនការសន្តិភាពហ្គាហ្សារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

វិធានការនេះនឹងអនុញ្ញាតឱ្យមានកងកម្លាំងស្ថិរភាពអន្តរជាតិ និងបង្កើតអភិបាលកិច្ចអន្តរកាលនៅក្នុងទឹកដីនេះ។

សហរដ្ឋអាមេរិកនិយាយថា ប្រទេសជាច្រើនបានផ្តល់កងទ័ព ទោះបីជាវាមិនច្បាស់ថាតើកងកម្លាំងនេះ នឹងត្រូវបានប្រគល់ភារកិច្ចឱ្យដកហូតអាវុធហាម៉ាស ឬធ្វើជាអ្នករក្សាសន្តិភាពក៏ដោយ។

ពាក់ព័ន្ធនឹងផែនការនេះទីក្រុងវ៉ាស៊ីនតោនបានព្រមានថា ការបដិសេធសេចក្តីសម្រេចនេះអាចប្រឈមនឹងការបង្ហូរឈាមនិងគ្រោះមហន្តរាយឡើងវិញនៅហ្គាហ្សា។

សេចក្តីព្រាងអំពាវនាវឱ្យកងកម្លាំងស្ថិរភាពធ្វើការជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប និងសម្រាប់ការបង្កើតកងកម្លាំងប៉ូលីសប៉ាឡេស្ទីនដែលទើបបណ្តុះបណ្តាលថ្មីនៅក្នុងតំបន់ហ្គាហ្សា។

គួររំលឹកថា ផែនការរបស់លោក ត្រាំ បានបញ្ឈប់អរិភាពដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមខ្មាន់កាំភ្លើងដឹកនាំដោយហាម៉ាសបានវាយប្រហារអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់។

ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជាង ៦៩.០០០នាក់ត្រូវបានសម្លាប់ដោយសកម្មភាពយោធារបស់អ៊ីស្រាអែល៕

Daily Program

Livesteam thumbnail