ក្រុមជេស្វីតគាំទ្រព្រឹត្តិការណ៍ក្រុមអ្នកស្រលាញ់ភេទដូចគ្នាដែលបានរៀបចំនៅទីក្រុងរ៉ូម
លោក ជូហេន វេឆូរ៉េន ( Johan Verschueren ) អ្នកតំណាងក្រុមជេស្វិត បានបង្ហាញការគាំទ្ររបស់លោកចំពោះព្រឹត្តិការណ៍ «ក្រុមអ្នកស្រលាញ់ភេទដូចគ្នាកាតូលិក» ដែលបានរៀបចំកាលពីពេលថ្មីៗនេះ។
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព្រឹត្តិការណ៍នៃក្រុមអ្នកស្រលាញ់ភេទដូចគ្នា ដែលគាំទ្រដោយក្រុមជេស្វីតនេះ បានរៀបចំព្រឹត្តិការណ៍កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយនៅថ្ងៃនោះ ពួកគេ បានប្រជុំចែករំលែកអំពីអារម្មណ៍របស់ពួកគេនិងស្នើសុំការចូលរួមកាន់តែច្រើននៅក្នុងសកម្មភាពផ្សេងៗរបស់ព្រះសហគមន៍កាតូលិក ។
លោកបូជាចារ្យបានអះអាងថា លោកមិនបានចូលរួមដោយផ្ទាល់ទេ តែលោកសូម គាំទ្រផ្លូវចិត្ត សម្រាប់ព្រឹត្តិការណ៍នេះ។
លោកបូជចារ្យបានលើកឡើងថា ៖ «អត្តសញ្ញាណយេនឌ័ររបស់ពួកគេមិនមែនជាជម្រើសសីលធម៌» ហើយអះអាងថា «ពួកគេកើតមកតាមវិធីនោះ» ពួកគេអត់មានជម្រើសទេ។
លោកបូជាចារ្យក៏បានបញ្ជាក់ទៀតថា ពួកគេគួរតែត្រូវទទួលបាននូវសិទ្ធិ ដោយស្មើភាពគ្នា ហើយ វាជាការល្អណាស់ដែលយើងអាចស្តាប់អាចរៀនអាចដឹងអំពីពួកគេ៕