ក្រសួងសុខាភិបាលអំពាវនាវឲ្យអាណាព្យាបាលយកចិត្តទុកដាក់លើសុខភាពភ្នែករបស់កុមារ
ក្រសួងសុខាភិបាល បានអំពាវនាវ និងណែនាំវិធានឲ្យមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនផ្តល់អទិភាពយកចិត្តទុកដាក់ដល់សុខភាពភ្នែក ដើម្បីការពារ និងព្យាបាលឲ្យទាន់ពេលវេលា និងសូមបញ្ជូនកុមារដែលសង្ស័យថាមានបញ្ហាភ្នែក ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ការណែនាំនេះធ្វើឡើងតាមរយៈសារអបអរសាទរក្នុងទិវាសុខភាពភ្នែកពិភពលោក ដែលផ្តោតលើប្រធានបទ«ស្រឡាញ់សុខភាពភ្នែកកូនអ្នក» នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
យោងតាមការផ្សាយរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ដែលផ្តោតលើប្រធានបទ«ស្រឡាញ់សុខភាពភ្នែកកូនអ្នក» នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដែលរំលឹកនិងបង្កើនការយល់ដឹងពីសារៈសំខាន់នៃការថែទាំ និងការពារសុខភាពភ្នែក ជាពិសេសផ្តល់អទិភាពការយកទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារនៅទូទាំកម្ពុជា រួមទាំងដាក់បញ្ជូលការថែទាំសុខភាពភ្នែកដាក់ក្នុងការថែទាំសុខភាពទទៅរបស់កុមារ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងណែនាំវិធាន ដូចជាការសូមឲ្យមាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនផ្តល់អទិភាពយកចិត្តទុកដាក់ដល់សុខភាពភ្នែក ដើម្បីការពារ និងព្យាបាលឲ្យទាន់ពេលវេលា និងសូមបញ្ជូនកុមារដែលសង្ស័យថាមានបញ្ហាភ្នែក ទៅជួបគ្រូពេទ្យជំនាញដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
សូមជម្រាបថា ការយកចិត្តទុកដាក់ថែទាំ និងព្យាបាលភ្នែករបស់កុមារ អាចជួយសម្រួលក្នុងការសិក្សារបស់កុមារ និងការរស់នៅរបស់ពួកគេឲ្យបានល្អប្រសើរ៕