កេរដំណែលឯកសារអប់រំអំពីបរិស្ថានរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅតែរស់រវើក

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសោយទិវង្គតទៅហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសមិទ្ធផលនិងកេរដំណែលជាច្រើនរបស់ទ្រង់ជាពិសេសគឺឯកសារអប់រំអំពីបរិស្ថានដែលគេស្គាល់ថា Laudato Si នៅតែរស់រវើកនៅឡើយ។
សម្តេចប៉ាបបានសោយទិវង្គតស្របពេលដែលទ្រង់ផ្តួចផ្តើមឡើងមានអាយុគម្រប់១០ឆ្នាំនៃការបោះពុម្ពផ្សាយឯកសារសំខាន់មួយនេះ។
គ្រីស្តបរិស័ទបានចាត់ទុក Laudato Si ថា ជាចក្ខុវិស័យ និងមគ្គុទេសភាពដែលបាន ប្រែក្លាយព្រះសហគមន៍កាតូលិកទៅជាកម្លាំងឈានមុខគេសម្រាប់សកម្មភាពអភិរក្សនិងការពារប្រព័ន្ធអេកូឡូស៊ី ដែលជះឥទ្ធិពលមិនត្រឹមតែគោលនយោបាយរបស់សន្តអាសនៈនិងព្រះសហគមន៍ ប៉ុណ្ណោះទេ ប៉ុន្តែជាសកល តាមយន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជំនឿ។
នៅពេលដែលមានព្រះជន្មសម្តេចប៉ាបបានចំណាយកម្លាំងកាយនិងចិត្តជាច្រើននិងដ៏សកម្មដើម្បីការពារនិងលើកកំពស់ការយល់ដឹងអំពីបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ដែលបានទាក់ទាញមនុស្សជាង ២០ លាននាក់។
ចលនា នៅការផ្សព្វផ្សាយ Laudato Si ដែលដាក់ឈ្មោះដោយ សម្តេចប៉ាបផ្ទាល់ បានលេចចេញជាកម្លាំងមូលដ្ឋានដែលប្រតិបត្តិនៅក្នុងប្រទេសរហូតដល់ទៅ១៤០នៅលើពិភពលោក៕
Daily Program
