កាលវិភាគកម្មវិធីប្រចាំខែតុលារបស់សម្តេចប៉ាបឡេអូត្រូវបានចេញផ្សាយ

កម្មវិធីប្រចាំខែតុលារបស់សម្តេចប៉ាបឡេអូទី១៤​បានត្រូវការិយាល័យព័ត៌មានប្រកាសចេញហើយកាលពីថ្ងៃទី ០១ ខែកញ្ញាកន្លងទៅនេះ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីសម្រាប់ខែតុលារបស់ទ្រង់គឺផ្តោតសំខាន់នៅកម្មវិធីនៃករុណាទិគុណនៃក្តីសង្ឃឹម ដែលនឹងមានព្រឹត្តិការណ៍សំខាន់នៅទីលានសន្តសិលា។

នៅថ្ងៃទី៥  ថ្ងៃទី ៩ ថ្ងៃទី ១២​ និង ថ្ងៃទី ១៩ ខែតុលា សម្តេចប៉ាបឡេអូនឹងយាងដឹកនាំកម្មវិធីថ្វាយអភិបូជាសម្រាប់អ្នកផ្សព្វផ្សាយសាសនា និង សម្រាប់ជនឥន្តោប្រវេសន៍ ​និង ព្រឹត្តិការណ៍ករុណាទិគុណនៃជីវិតរស់នៅដើម្បីសេចក្តីស្រលាញ់នឹងព្រះជាម្ចាស់​ជាដើម។

ដោយឡែកនៅថ្ងៃទី ២៦ខែតុលា សម្តេចប៉ាបឡេអូ នឹងធ្វើជាអធិបតីក្នុងពិធីថ្វាយអភិបូជានៅទីលានសន្តសិលាដដែល តែសម្រាប់ព្រឹត្តិការណ៍ឆ្នាំ​មហារ​ករុណាទិគុណសម្រាប់ស​មាជិកមហាសន្និបាត  ហើយថ្ងៃ ទី ២៧ ទ្រង់នឹងធ្វើជាអធិបតីក្នុងពិធីជប់លៀងពេលរសៀលនៅក្នុងបាស៊ីលីកា ព្រះវិហារសន្តសិលា (St. Peter's Basilica) ជាមួយនិស្សិតនៃសាកលវិទ្យាល័យព្រះសហគមន៍តាំងអស់៕

Daily Program

Livesteam thumbnail