ការ​អនុវត្តដកបណ្ណបើកបរយានយន្ត នឹង​អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

 ​អគ្គស្នងការដា្ឋននគរបាលជាតិ ​បានចេញសេចក្តីជូនដំណឹងឱ្យដឹងថា ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដ​កហូតបណ្ណបើកបរយានយន្ត គ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។

នេះបើយោងតាម​សេចក្តីជូនដំណឹង​​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចុះហត្ថលេខាដោយ​លោក ស ថេត អគ្គស្នងការនគរបាលជាតិ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៤។

តាមរយៈ​សេចក្តីជូនដំណឹងនេះដែរ លោក ស ថេត បាន​សំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរ យានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉នដើម្បីប្រ​ឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុ ឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។​

លោក ស ថេត សង្ឃឹម និងជឿជាក់លើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឱ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕

Daily Program

Livesteam thumbnail