ការីតាសអន្តរជាតិ៖ គ្រីស្តបរិស័ទប៉ាឡេស្ទីនបន្តរក្សាក្តីសង្ឃឹមចំពេលមានជម្លោះ

បន្ទាប់ពីបានទៅធ្វើដំណើរទស្សនកិច្ចនៅដែនដីពិសិដ្ឋ លោក អាលីស្ទែរ ដូតុន (Alistair Dutton) អគ្គលេខាធិការអង្គការការីតាសអន្តរជាតិ បានប្រាប់ វ៉ាទីកង់ញូវ អំពីភាពអមនុស្សធម៌ និងភាពឃោរឃៅ នៃជម្លោះដែលកំពុងបន្ត និងភាពធន់របស់គ្រីស្ត​បរិស័ទនៅ ប៉ាឡេស្ទីន។

លោកបាននិយាយនៅ ទីក្រុងរ៉ូមវិញបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ដែនដីពិសិដ្ឋ ជាកន្លែងដែលអង្គការការីតាសបានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះចាប់តាំងពីការផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកបានលើកឡើងថា ការងារជំនួយគឺត្រូវបានធ្វើឡើងជាប្រចាំនៅហ្គាហ្សា វេសបេង និង លីបង់ ហើយ បុគ្គលិកកម្មវិធីជំនួយរបស់ការីតាសបានលើកឡើងថា អ្វីដែលពួកគេបានធ្វើនិងបានជួបនៅទីនោះគឺជារឿងដែលមិនគួរកើតឡើងនៅក្នុងសង្គមមនុស្សជាតិ ។

លោកបានបន្តថា ប្រជាជននៅទីនោះគឺរងគ្រោះ ប៉ុន្តែពួកគេមិនដែលអស់សង្ឃឹមទេ ជាពិសេសគឺគ្រីស្តបរិស័ទ៕

Daily Program

Livesteam thumbnail