ការស្លាប់របស់លោកអាលី ឡារីចានី លោកម៉ូជតាបា ខាមឺនៃ ថ្លែងថា ឧក្រិដ្ឋជននឹង ត្រូវបង់ថ្លៃដោយឈាមរបស់ពួកគេ

យោងតាមទីភ្នាក់ងារសារព័ត៌មាន តាស្ន៊ីម នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោកមូជតាបា ខាមឺនៃ បានចូលរួមរំលែកការគោរពវិញ្ញាណក្ខន្ធ នៅក្នុង សារមួយ ចំពោះ​ប្រមុខ​សន្តិសុខអ៊ីរ៉ង់ លោកអាលី ឡារីចានី ដែលត្រូវបានសម្លាប់​ដោយការ វាយប្រហារដែលអះអាងថាជាស្នាដៃរបស់អ៊ីស្រាអែល។ សារបញ្ជាក់ថា ឧក្រិដ្ឋជនទាំងនោះ​នឹង​ត្រូវ​បង់​ថ្លៃ​ឆា​ប់ៗដោយឈាមរបស់ពួកគេ។ មិនមានការសង្ស័យទេថា ការធ្វើឃាតជីវិត​បុគ្គល​​សំខាន់​បែប​នេះ បង្ហាញពីសារៈសំខាន់របស់គាត់ និងការស្អប់របស់សត្រូវអ៊ីស្លាមចំពោះ​រូប​គាត់។ សត្រូវ​ឥស្លាមត្រូវដឹងថា ឈាមដែលបានហូរនៅគល់ដើមឈើដ៏រឹងមាំនៃ​ប្រព័ន្ធ​ឥស្លាម មិន​​បាន​ធ្វើអ្វីក្រៅពីការធ្វើឲ្យប្រព័ន្ធនេះមានកម្លាំងកាន់តែរឹងម៉ាំ។

គេក៏អាចអានបាននៅលើបណ្តាញតេឡេក្រាមរបស់លោកមូជតាបា ខាមឺនៃ ដែលថា ច្បាស់​ណាស់ រាល់ដំណក់ឈាមត្រូវតែមានតម្លៃ ៖ អ្នកដែលជាឧក្រិដ្ឋជន ដែលទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់វីរបុរស នឹងត្រូវបង់តម្លៃនេះក្នុងពេលឆាប់ៗ។

ចំណែកលោកស្រីទុលស៊ី ហ្គាបាក នាយិកានៃចារកម្មជាតិអាម៉េរិក បានថ្លែងកាលពីថ្ងៃពុធ ទី​១៨ ខែមីនា ថា រដ្ឋាភិបាលអ៊ីរ៉ង់បានចុះទន់ខ្សោយ​ចាប់តាំងពីការចាប់ផ្តើម​នៃសង្រ្គាមកាល​ពី​ថ្ងៃ​​ទី២៨ ខែកុម្ភៈ ប៉ុន្តែវាហាក់ដូចជាមិនទាន់ខូចខាត​ទេ ហើយទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្ត​របស់​ពួកគេនៅតែមានសមត្ថភាពវាយប្រហារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធ​មិត្ត​​នៅតំបន់មជ្ឈិមបូព៌ា។

ដោយយោងលើយុទ្ធនាការយោធាអាម៉េរិកអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងសេចក្តី​ថ្លែង​ការណ៍បើកកិច្ចសវនាការប្រចាំឆ្នាំរបស់គណៈកម្មាធិការព័ត៌មានសម្ងាត់នៃសភាសហរដ្ឋ​អាម៉េរិកអំពីការគំរាមកំហែងពិភពលោកដែលជះឥទ្ធិពលលើសហរដ្ឋអាមេរិក លោកស្រី បាន​បញ្ជាក់ថា ៖ “របបអ៊ីរ៉ង់ហាក់ដូចជាមិនទាន់ខូចខាត ប៉ុន្តែបានទទួលរងចុះទន់ខ្សោយជាទូទៅ​ដោយប្រត្តិបតិការយោធា Epic Fury (កំហឹងវរបុរស)។ លោកស្រីបានថ្លែងថា ៖ “ទោះបីជា​ដូច្នេះ​ក៏ដោយ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន​នៅតែមាន​សមត្ថភាពវាយប្រហារ​ផល​ប្រយោជន៍​អាម៉េរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា និងបន្តធ្វើការវាយប្រហារដដែល។ ប្រសិនបើរបប​​ប្រទូស្តរាយ​​នៅរស់រាន គេនឹងចាប់ផ្តើម​ដំណើរការដ៏វែងនៃការស្តារឡើងវិញនូវកងកម្លាំង មីស៊ីល និងដ្រូន”។

លោកម៉ាក រ៉ូតតេ អគ្គលេខានៃអង្គការណាតូ បានថ្លែងថា សម្ព័ន្ធមិត្តនៃអង្គការណាតូ ពិភាក្សា​រួម​​គ្នា​ក្នុងរបៀបដែលច្រកសមុទ្រអ័រមូស​នឹងអាចត្រូវបានបើកឡើងវិញ។​ ណាតូបាន​ព្រមព្រៀង​​គ្នាច្បាស់ណាស់ លើសារសំខាន់ចាំបាច់​នឹងបើកផ្លូវដោះដូរពាណិជ្ជកម្ម។ នៅពេល​ឆ្លើយ​​តប​ទៅ​កាន់​អ្នកកាសែត​ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសណ័រវេស លោកម៉ាក រ៉ូតតេ បាន​ថ្លែង​ថា លោកដឹងថា សម្ព័ន្ធមិត្តណាតូធ្វើការជាមួយគ្នា ពិភាក្សាអំពីមធ្យោបាយ​ដើម្បី​​បើក​​ច្រកនេះ​ឡើង​វិញ។ សម្ព័ន្ធមិត្តធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយ។

ចំណែករដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោកអ៊ីស្រាអែល កាត បានថ្លែងកាលពីថ្ងៃពុធ ដែរថា រដ្ឋមន្រ្តីក្រសួងចារកម្មអ៊ីរ៉ង់ លោកអេស្មេល ខាទីប ត្រូវបានសម្លាប់​ក្នុងអំឡុងការវាយ​ប្រហារ​​ដែលធ្វើឡើងនាពេលរាត្រីថ្ងៃពុធ។ ការស្លាប់របស់រដ្ឋមន្រ្តីរូបនេះ​ត្រូវបានបញ្ជាក់​ដោយ​ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ូដ ប៉េហ្សេស្ហគៀន នៅលើបណ្តាញសង្គមអ៊ិក X របស់លោក។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសថា លោក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​បេនយាមីន នេតាន់យ៉ាហ៊ូ បានអនុញ្ញាតឲ្យកងទ័ព​សម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់​ផ្សេងៗ​ទៀត ដែល​ត្រូវបានដាក់គោលដៅ ដោយមិនចាំបាច់សុំឲ្យមានការអនុម័តបន្ថែមទៀតឡើយ។

 

Daily Program

Livesteam thumbnail