ការសង្រ្គោះរបស់ព្រះជាម្ចាស់ ត្រូវការមនុស្ស

នៅមុនពេលប្រារព្ធពិធីសូត្រផ្គាំនិងអធិដ្ឋានដល់ព្រះនាងព្រហ្មចារិនី ម៉ារី សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ព្រះជាម្ចាស់ព្រះអង្គនឹងមិនសង្គ្រោះទីណាដែលគ្មានវត្តមានមនុស្សជាតិនោះទេ។
សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ព្រះអង្គមិនត្រឹមតែរំដោះមនុស្សជាតិពីអំពើបាបប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បើកបេះដូងផងដែរ ដែលអនុញ្ញាតឱ្យយើង ដូចជាម៉ារី ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមនិយាយថា “បាទ ឬចាស” ចំពោះការត្រាស់ហៅរបស់ទ្រង់។ តាមរយៈពិធីបុណ្យជ្រមុជទឹក មនុស្សទាំងអស់ត្រូវតែជាកូនរបស់ព្រះជាម្ចាស់។
នាឱកាសនោះ សម្តេចប៉ាបឡេអូដកស្រង់សម្ដីរបស់ សន្តអូគូស្តាំង ថា «ព្រះជាម្ចាស់បានបង្កើតយើងដោយគ្មានយើង ប៉ុន្តែទ្រង់នឹងមិនសង្គ្រោះយើងដោយគ្មានវត្តមានយើងឡើយ»។
សម្តេចប៉ាបឡេអូបានអំពាវនាវដល់គ្រីស្តបរិស័ទ ឲ្យមានតួនាទីយ៉ាងសកម្មក្នុងផែនការនៃការសង្គ្រោះរបស់ព្រះជាម្ចាស់ដោយភាពស្មោះត្រង់ ការទុកចិត្ត និងការដឹងគុណ៕
Daily Program
