ការផ្ទុះជាច្រើនឮនៅទីក្រុងតេវ អាវីវ និងទីក្រុងហ្ស៉េរូសាឡឹម លោកដូណាល់ ត្រាំ បញ្ចេញភាពមិនច្បាស់លាស់

នៅថ្ងៃទី៧ នៃសង្រ្គាម ទាហានអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន បន្ទាប់ពីបាន ដណ្តើមយកដែនអាកាស​របស់អ៊ីរ៉ង់មកគ្រប់គ្រង និងបានប្រកាសអំពីការវាយប្រហារថ្មីជាបន្ត បន្ទាប់ មកលើទីក្រុង​តេអេរ៉ង់ និងផ្នែកដទៃទៀតរបស់អ៊ីរ៉ង់។

យោងតាមរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល បានឲ្យដឹងថា ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ បានជះ ឥទ្ធិពលលើអ៊ីស្រាអែល។ បើយោងតាមប៉ូលីស មន្ទីរពេទ្យមួយនៅភាគខាត្បូងប្រទេស រងការ​វាយ​ប្រហារ។ ចំណែកនៅឯទីក្រុងវ៉ាស៊ីនតុន លោកដូណាល់ ត្រាំបានបង្ហាញភាពមិន ច្បាស់លាស់​នៅឡើយនូវចេតនារបស់លោក។

នៅក្នុងសង្រ្គាម ទាហានអ៊ីស្រាអែលបានអំពាវនាវឲ្យជម្លៀសភូមិនានារបស់អ៊ីរ៉ង់ ភូមិ អារ៉ាក និងខនដាប ដែលមានចម្ងាយប្រមាណ ១០០ គម ជាង នៅភាគខាងនិរតីទីក្រុងតេអេរ៉ង់ ដែល ជាទីតាំងនៅជិតសំណង់នុយក្លេអ៊ែរ និងប្រកាសថា ការវាយប្រហារនៅទីនោះអាចនឹង​កើត មាន​ឡើង។

ប្រមុខការទូតអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី បានសរសេរនៅលើបណ្តាញសង្គម X ថា ៖ “អ៊ីរ៉ង់ នឹងបន្តអនុវត្តសិទ្ធក្នុងការការពារខ្លួន ជាមួយមោទភាព និងសេចក្តីក្លាហាន ហើយ​យើងនឹង ធ្វើ​ឲ្យពួកគេសោកស្តាយ និងសងថ្លៃសម្រាប់អ្នកឈ្លានពានដែលបានបង្កកំហុសដ៏ធំ”។ លោក ក៏បានចោទប្រកាន់អ៊ីស្រាអែលដែលជាសត្រូវស្លាប់រស់ ដែលព្យាយាមពង្រីកភ្លើងសង្រ្គាមឲ្យ​ឆាបឆេះពាសពេញតំបន់ និងលើពិភពលោក។

កាលពីល្ងាចថ្ងៃពុធ លោកដូណាល់ ត្រាំ បានអះអាង មិនបានចាប់យកការសម្រេចចិត្តអំពីការ ចូលរួមជាយថាហេតុរបស់អាម៉េរិកជាមួយនឹង​ការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ នោះទេ។

នៅពីមុខសារព័ត៌មានប្រធានាធិបតីអាម៉េរិកបានថ្លែងថា លោកមិនព្យាយាមប្រយុទ្ធទេ។ ប៉ុន្តែ ជម្រើស គឺប្រយុទ្ធ ឬទុកឲ្យពួកគេមានគ្រាប់បែកនុយក្លេអ៊ែរ ត្រូវតែធ្វើអ្វីដែលយើងត្រូវធ្វើ​នៅ ទីនោះ។ លោកដូណាល់ ត្រាំ បានស្តាប់សេចក្តីសង្ខេបអំពីជម្លោះ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដែលជាថ្ងៃឈប់សម្រាក់​នៅសហរដ្ឋអាម៉េរិក នៅក្នុងបន្ទប់ស្ថានភាព។ នេះគឺជា​បន្ទប់​នៃដំណោះស្រាយវ​វិបត្តិនៅក្រោមដីរបស់សេតវិមាន និងជាកន្លែងដែលត្រូវធ្វើការ​សម្រេច​ចិត្ត​ខាងយោធា​ដែលរស៊ើបបំផុត។

ទាហានអ៊ីស្រាអែល បានបង្ហាញថា កម្រិតនៃការប្រកាសអាសន្ន​ត្រូវបានបន្ថយចុះ​នៅ​អ៊ីស្រាអែល។ ពីពេលនេះទៅ គេអនុញ្ញាតឲ្យប្រជាជនចាកចេញពីទី​ជម្រកនៅតាមតំបន់មួយ​ចំនួន​ដែលប្រជាជនត្រូវបានកោះហៅឲ្យចូលលាក់ខ្លួននៅក្នុងទីជម្រកសុវត្ថិភាព។អត្ថបទនៃ​សេចក្តីប្រកាសក៏បានបន្ថែមថា ក្រុមអ្នករុករក និងជួយសង្រ្គោះ ត្រូវបាន​ដាក់​ពង្រាយ​នៅក្នុង​ទី​ប្រជុំជនជាច្រើននៃប្រទេស ដែលគេឲ្យសញ្ញាថា មានគ្រាប់មីស៊ីលធ្លាក់ត្រូវ។

មន្ទីរពេទ្យ សូរ៉ូកា ដឺ បៀស្ហ៉ឺវ៉ា នៅភាគខាងត្បូងអ៊ីស្រាអែល បានប្រកាសថា មានការ​ប៉ះពាល់​​ដោយ​ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់មកលើដែនដីអ៊ីស្រាអែល។

នៅក្នុងសេចក្តីប្រកាសរបស់មន្ទីរពេទ្យ ការវាយប្រហារបានប៉ះពាល់ដល់មន្ទីរពេទ្យ ដែល​បណ្តាល​ឲ្យមានការខូចខាតលើទីតាំងជាច្រើន។ ពេលនេះ គេកំពុងធ្វើការវាយតម្លៃការ​ខូច​ខាត​ រួមទាំងអ្នករបួសជាច្រើនដែលអាចមានផង។

ប៉ុន្មាននាទីមុននេះ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលបានបង្ហាញថា មានការប៉ះពាល់ផ្ទាល់ លើ​មន្ទីរពេទ្យដ៏ល្បីឈ្មោះនេះ ដែលជាកន្លែងទទួលការព្យាបាលកងទ័ពអ៊ីស្រាអែលជាច្រើន​ដែល​រង​​របួស​នៅតំបន់ហ្គាហ្ស៉ា។

 

Daily Program

Livesteam thumbnail