ការបង្រ្កាប បទល្មើសឆបោក ទាមទារកិច្ចសហការអន្តររដ្ឋាភិបាលទើបមានប្រសិទ្ធភាព

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១ មីនានេះ បានបង្ហោះសារពាក់ព័ន្ធការបង្រ្កាប«បទល្មើសឆបោក»តាមអនឡាញ។សម្រាប់សម្តេចរឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព។

យោងតាមបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា "មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ"។

បើតាមសម្តេច ហ៊ុន សែន អ្វីដែលគួរឲ្យសោកស្តាយនោះគឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ។ រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព៕

Daily Program

Livesteam thumbnail
khmer popup image