ការតស៊ូដើម្បីឯករាជ្យបានធ្វើឱ្យជំនឿកាតូលិកកាន់តែរឹងមាំនៅក្នុងទីម័រខាងកើត

នៅពេលដែលព្រះសហគមន៍កាតូលិក នៅប្រទេសទីម័រខាងកើតកំពុងរៀបចំទទួល ដំណើរយាងទស្សនកិច្ចរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ មន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងប្រទេសនេះពន្យល់ថា គោលបំណងសំខាន់សម្រាប់ព្រឹត្តិការណ៍នេះសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរវាងជំនឿកាតូលិកដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តនៃ ប្រជាជនទីម័រខាងកើត និងវប្បធម៌ក៏ដូចជាបញ្ហាថ្មីៗរបស់ពួកគេ ។

សម្តេចប៉ាប នឹងក្លាយជាសម្តេចប៉ាបទីពីរ ដែលបានទៅបំពេញទស្សនកិច្ចនៅទីម័រខាងកើត បន្ទាប់ពីសម្តេចប៉ាបសន្ត យូហាន ប៉ូល ទី ២ បានយាងមកក្នុងរដ្ឋធានី ឌីលី នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៨៩ក្នុងអំឡុងដំណើរទ្រង់មកកាន់តំបនចុងបូព៌ានៅឆ្នាំនោះ ដោយទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិចំពោះស្ថានការណ៍ ដែលរបស់ប្រជាជនទីម័រខាងកើតកំពុងតែតស៊ូពីការ គ្រប់គ្រងរបស់ឥណ្ឌូនេស៊ី ។

នៅក្នុងនាមជាប្រទេសដែលក្មេងខ្ចីជាងគេនៅអាស៊ី ដែលបានទទួលឯករាជ្យនៅឆ្នាំ២០០២ បន្ទាប់ពីចំណាយពេលអស់រយៈពេលជាងពីរទសវត្សរ៍។

លោក បូជាចារ្យ ហ្គ្រាស៊ីយ៉ាណូ សាន់តូស បារ៉ូស (Graciano Santos Barros) ដែលបម្រើការស្នងការនៃអគ្គភូមិភាពដេលី បានប្រាប់ ហ្វីដេស (Fides) ដំណើរមកដល់របស់សម្តេចប៉ាប គឺជាស្មារតីរស់ឡើងវិញនៃការតស៊ូរបស់ពលរដ្ឋដើម្បីជំនៈរាល់ការលំបាកនានា  ។ លោក បូជាចារ្យក៏បានកត់សម្គាល់ថាដំណើរនេះក៏ជាការរំលឹកអំពីទំនាក់ទំនងជិតស្និទ្ធរវាងជំនឿកាតូលិករបស់ពួកគេ និងទសវត្សរ៍ដែលមានបញ្ហានៃការកាន់កាប់របស់ឥណ្ឌូនេស៊ី។

លោកបាននិយាយថា ជំនឿបានអមដំណើរយើងរាល់ជំហានទាំងការរងទុក្ខ និងក្តីសង្ឃឹម ហើយក្រោយការតស៊ូអស់២៥ឆ្នាំ បន្ទាប់ពីការធ្វើប្រជាមតិទាមទារឯករាជ្យ យើងអាចមើលប្រវត្តិសាស្រ្តរបស់យើងដោយបេះដូងផ្សះផ្សា ក្រោមពន្លឺដែលបំភ្លឺដោយព្រះជាម្ចាស់ ។

Daily Program

Livesteam thumbnail