ការកែប្រែចិត្តគំនិតត្រូវការជាចាំបាច់ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ
លោកកាឌីណាល់នៃព្រះសហគមន៍កាតូលិកនៅកោះហុងកុង ស្តេហ្វិន ចូវ បានជំរុញឲ្យគ្រីស្តបរិស័ទធ្វើការកែប្រែចិត្តគំនិតដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយបម្រែបម្រូលអាកាសធាតុ។
លោកកាឌីណាល់បាននិយាយថា មនុស្សគ្រប់រូបត្រូវតែស្តាប់ព្រះវិញ្ញាណបរិសុទ្ធ ដែលត្រាស់ហៅយើងឱ្យប្រែចិត្តគំនិត" និង "ធ្វើការផ្លាស់ប្តូររបៀបរស់នៅ"។
លោកកាឌីណាល់បាននិយាយថា ការប្រែចិត្តគំនិតនេះតម្រូវឱ្យយើងលះបង់នូវភាព ក្រអឺតក្រទមរបស់យើង ចំពោះការប្រើប្រាស់ធនធានធម្មជាតិ និងបញ្ឈប់រាល់សកម្មភាព បោកបញ្ឆោត នានាដែលនាំឲ្យមនុស្សជាតិលង់នឹងអ្វីគ្រោះថ្នាក់។
លោកកាឌីណាល់បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពដែលឆ្លើយតបជាបន្ទាន់ នឹងវិបត្តិអាកាសធាតុ ដោយគូសបញ្ជាក់ពីបញ្ហាប្រឈមបរិស្ថានដែលកំពុងប្រឈមមុខដោយហុងកុង។
លោកកាឌីណាល់បានពិពណ៌នាថា៖ «នៅទីក្រុងហុងកុង យើងកំពុងជួបប្រទះនឹងបញ្ហាប្រែប្រួលអាកាសធាតុខ្លាំង រួមមានថ្ងៃក្តៅខ្លាំង ព្យុះទីហ្វុងខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ព»។
លោកកាឌីណាល់បានលើកឡើងបែបនេះ បន្ទាប់ពីព្យុះនិងគ្រោះធម្មជាតិមួយចំនួនបានចាប់ផ្តើមបោកបក់ប៉ះហុងកុង ជាពិសេសគឺពីសមុទ្រចិនខាងត្បូងដែលជាគ្រោះធម្មជាតិដំបូងប៉ះកោះនេះតាំងពីឆ្នាំ១៩៥០ មក៕