កាតូលិកវៀតណាម កំណត់គោលដៅអប់រំនិស្សិតទេវវិទ្យាល័យ

លោកបូជាចារ្យនិងគ្រូអប់រំជំនឿសម្រាប់និស្សិតទេវវិទ្យាល័យចំនួន៧០ រូបមកពីទូទាំងប្រទេសវៀតណាម បានជួបប្រជុំគ្នានៅព្រះសហគមន៍កាតូលិកសាំសុន (Sam Son) ភូមិភាគថាញ់ហៅ (Thanh Hoa) ចូលរួមសិក្ខាសាលាស្តីអំពីគំរូនៃការអប់រំឆ្នាំ២០២៥។
សារព័ត៌មាន LiCAS News បានរាយការណ៍ថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីលោកអភិបាល យ៉ូសែប ដូ ក្វាងខាង (Joseph Do Quang Khang) ប្រធានគណៈកម្មការអប់រំបព្វជិត និងនិស្សិតទេវវិទ្យាល័យ។
កម្មវិធីនេះត្រូវបានគេដឹងថា បានដំណើរការកាលពីដើមខែសីហាកន្លងទៅ ហើយផ្តោតលើការកែសម្រួលសមាមាត្រជាតិនិយមសម្រាប់អប់រំលោកបូជាចារ្យនៅប្រទេសវៀតណាម។
លោកអភិបាលខាង បានលើកឡើងថា កិច្ចការដ៏សំខាន់ និងមានអត្ថន័យនៃកម្មវិធីនេះ នឹងកំណត់អនាគតនៃការបណ្ដុះបណ្ដាលនិស្សិតទេវវិទ្យាល័យក្នុងប្រទេសមួយនេះ។
អ្នកដែលចូលរួមទាំងអស់គឺមកពីសាលាទេវវិទ្យាល័យដែលមាននៅវៀតណាមធំៗទាំង១១ កន្លែង ដើម្បីផ្តល់នូវមូលដ្ឋានអប់រំស្របតាមចក្ខុវិស័យរបស់ព្រះសហគមន៍កាតូលិកជាសកល៕
Daily Program
