កាឌីណាល់ ព្យែត្រូ ផារ៉ូលីន សម្តែងការព្រួយបារម្ភចំពោះ សោកនាដកម្មគ្មានទីបញ្ចប់នៅអ៊ីរ៉ង់
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបាន សោកស្ដាយចំពោះការសម្លាប់បាតុករនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលកំពុងរញ្ជួយពេញផ្ទៃប្រទេសអ៊ីរ៉ង់រវាងប្រជាជនដែលជាបាតុករនិងកម្លាំងប្រដាប់អាវុធនៃឆ្មាំសន្តិសុខអ៊ីរ៉ង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានមានប្រសាសន៍ថា អំពើហិង្សាបានកំពុងបង្កឲ្យមានមនុស្សស្លាប់ជាច្រើន វាគឺជាសោកនាដកម្មដ៏ពិតប្រាកដ ហើយលោកសង្ឃឹមថា ដំណោះស្រាយដោយសន្តិវិធីអាចសម្រេចបានចំពោះស្ថានភាពបច្ចុប្បន្ន។
នៅក្នុងពេលជាមួយគ្នានោះ លោកកាឌីណាល់ក៏សង្ឃឹមដែរថា ភាពមិនប្រាកដប្រជានៅក្នុងប្រទេសវេណេស៊ុយអេឡានឹងវិវត្តទៅដោយមានស្ថិរភាពសេដ្ឋកិច្ច ហើយលទ្ធិប្រជាធិបតេយ្យនឹងត្រូវស្តារឡើងវិញ៕