កាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ សូមកុំបង្កើន ជជម្លោះនៅមជ្ឈឹមបូព៌ា

​ថ្លែងនៅខាងក្រៅសន្និសីទមួយដែលរៀបចំនៅសាកលវិទ្យាល័យមួយរបស់សន្តអាសនៈនៅទីក្រុងរ៉ូម លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយករដ្ឋមន្រ្តីសន្តអាសនៈបានធ្វើ​ការអត្ថាធិប្បាយលើព័ត៌មានថ្មីៗស្តីពីតំបន់មជ្ឈិមបូព៌ា ដោយនិយាយថា គ្រប់គ្នាកំពុងធ្វើការដើម្បីធានាថាជម្លោះមិនកើនឡើងហើយពង្រីកធំបន្ថែមទៀត។

ខណៈដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីស្ថានការណ៍នៅមជ្ឈឹមបូព៌ា លោកកាឌីណាល់បានដកដង្ហើមធំហើយបញ្ចេញទស្សនៈថា យ៉ាងហោចណាស់រហូតមកដល់ពេលនេះ បន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមករវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ជម្លោះមិនបានកើ​នឡើងដូចអ្វីដែលមនុស្សជាច្រើនភ័យខ្លាចនោះទេ។

លោកកាឌីណាល់បានប្រាប់អ្នកយកព័ត៌មានថា ៖ «ខ្ញុំឃើញថាមនុស្សគ្រប់គ្នាកំពុងធ្វើការដើ​ម្បីកុំឱ្យរឿងនេះកើតឡើង»។

លោកកាឌីណាល់បានបន្តថា ៖ «វាហាក់ដូចជាខ្ញុំថា រហូតមកដល់ពេលនេះ អ្វីៗដែលអាក្រក់បំ​ផុត គឺបានដំណើរការទៅដោយល្អ ក្នុងន័យថា មិនទាន់មានអ្វីដែលត្រូវភ័យខ្លាច ហើយភាគីទាំ​ងពីរកំពុងព្យាយាមមិនបង្កហេតុ ដូចជាការពង្រីកជម្លោះ»។

ទាក់ទិននឹងជំហររបស់សហរដ្ឋអាមេរិក ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ខណៈពេលដែលមិនគាំទ្រការវាយប្រហារតបតលើប្រទេសអ៊ីរ៉ង់ លោកកាឌីណាល់ បាននិយាយថា លោកជឿជាក់ថា យើងត្រូវតែជៀសវាងនូវអ្វីគ្រប់យ៉ាងដែលអាចនាំឱ្យមានកា​រកើនឡើង និងជាពិសេសអ្វីដែលអាចបង្កឱ្យមានស្ថានភាពដែលចេញពីដៃដែលគ្មាននរណាម្នាក់អាចគ្រប់គ្រងបាន។ វាកើតឡើងប្រសិនបើមិនមានការប្តេជ្ញាចិត្តពីផ្នែកនៃមនុស្សគ្រប់គ្នាក្នុងការសម្របសម្រួលដោះស្រាយបញ្ហាទាំងអស់៕

Daily Program

Livesteam thumbnail