កាឌីណាល់ ព្យែត្រូ ផារ៉ូលីន៖ សម្តេចប៉ាប និងព្រះសហគមន៍ នឹងបន្តភាតរភាពជាមួយពលរដ្ឋនៅមជ្ឈិមបូព៌ា
នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសហ្សកដានី កាលពីចុងសប្តាហ៍មុននៅក្នុងនាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានមានប្រសាសន៍ថា គ្រីស្តបរិស័ទនៅទីណា ក៏ដូចជាទីណាមិនថា នៅមជ្ឈិមបូព៌ា ឬក៏សាកលទេគឺតែមួយ។
លោកបានបញ្ជាក់នៅក្នុងអំឡុងពេលនៃការរៀបចំពិធីថ្វាយអភិបូជានៅប្រទេសនោះថា គ្រីស្តបរិស័ទសាកល និង នៅមជ្ឈិមបូព៌ាគឺសុទ្ធសឹងតែជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់។
លោកកាឌីណាល់បានមានប្រសាសន៍ថា អ្វីដែលខុសគ្នារបស់គ្រីស្តបរិស័ទ គឺមានតែភូមិសាស្រ្តប៉ុណ្ណោះ ប៉ុន្តែអ្វីៗផ្សេងពីនោះ សូម្បីតែជំនឿក៏តែមួយ។
លោកបានបន្តថា វត្តមានរបស់លោកនៅទីនេះនៅពេលនេះ ស្របតាមការចង់បានរបស់សម្តេចប៉ាប គឺមានន័យថាជាសញ្ញាជាក់ស្តែងនៃភាពជិតស្និទ្ធនៃព្រះសហគមន៍ ទាំងមូលចំពោះសហគមន៍គ្រីស្តសាសនានៃមជ្ឈិមបូព៌ា។
លោកបានបន្តថា លោក ចង់លើកទឹកចិត្តអ្នកគ្រប់គ្នាកុំឱ្យរងទុក្ខដោយការលំបាកដ៏ធ្ងន់ធ្ងរនៃពេលបច្ចុប្បន្ន ហើយជឿជាក់ថាព្រះជាអ្នកដឹកនាំប្រវត្តិសាស្ត្រមនុស្សជាតិ ហើយទ្រង់ក៏ទទួលរងនូវស្លាកស្នាមនៃអំពើហិង្សា អំពើបាបរហូតដល់សេចក្តីស្លាប់៕