កាឌីណាល់ កូវ៉ាកាត៖ ពុទ្ធសាសនិក និងគ្រីស្តបរិស័ទ អាចរូមគ្នាបង្កើតសន្តិភាពក្នុងសង្គម

នៅក្នុងពិធីបើកកិច្ចសន្ទនាអន្តរសាសនាលើកទី៨រវាងពុទ្ធសាសនានិងគ្រីស្តសាសនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា លោកកាឌីណាល់ ចច  ចាកូប កូវ៉ាកាដ (George Jacob Koovakad) អ្នកទទួលខុសត្រូវក្រសួងកិច្ចសន្ទនាអន្តរសាសនាបាន ជំរុញឱ្យពុទ្ធសាសនិកនិងគ្រីស្តបរិស័ទរួមគ្នា កសាងប្រពៃណីនិងជំនឿរៀងៗខ្លួន ដើម្បីកសាងសន្តិភាពតាមរយៈការផ្សះផ្សា និងភាតរតភាព។

លោកកាឌីណាល់ បានស្វាគមន៍អ្នកចូលរួមនៅក្នុងកម្មវិធីពីថ្ងៃទី​២៧ ដល់ ២៩ ខែឧសភា ដោយបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងពុទ្ធសាសនានិងគ្រីស្តសាសនា ក្នុងការលើកកម្ពស់សន្តិភាព។

លោកកាឌីណាល់បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះផ្តល់នូវកន្លែងដ៏ពិសិដ្ឋមួយដែលពុទ្ធសាសនិក និងគ្រិស្តបរិស័ទប្រមូលផ្តុំមិនត្រឹមតែជាតំណាងនៃជំនឿ ដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះទេ ថែមទាំងជាអ្នកធ្វើធម្មយាត្រារួម ដោយការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព។

លោកកាឌីណាល់បាននិយាយអំពីបញ្ហាប្រឈមជាសកលនៃអំពើហិង្សា ភាពក្រីក្រ ភាពអយុត្តិធម៌ និងការរិចរិលបរិស្ថាន ហើយក្នុងន័យនៃបញ្ហាទាំងនេះ លោកបានពណ៌នា ថា ជំនួបនាពេលនេះ ជាសញ្ញានៃក្តីសង្ឃឹម ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់សហគមន៍នៃជំនឿនានា ធ្វើការរួមគ្នាក្នុងការដោះស្រាយទាំងទុក្ខលំបាករបស់បុគ្គល និងការបែកបាក់នៅក្នុងសង្គម។

លោកកាឌីណាល់បានទទួលស្គាល់ថា មនុស្សជាច្រើនមានការនឿយហត់ និងបាក់ទឹកចិត្តនៅពេលប្រឈមមុខនឹងការរាយការណ៍ឥតឈប់ឈរអំពីសង្គ្រាម និងអយុត្តិធម៌។ លោក​បាន​បញ្ជាក់​ថា ទាំង​គ្រីស្តសាសនិក និង​ពុទ្ធសាសនិក​មាន​ធនធាន​ខាង​វិញ្ញាណ​ដែល​អាច​ជួយ​ដល់​ការ​ខិតខំ​ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយបញ្ហានៅក្នុងសង្គម។

លោកកាឌីណាល់មានប្រសាសន៍ថា “ការផ្សះផ្សា និងភាពធន់” ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជំនឿរៀងៗខ្លួន ហើយមានសមត្ថភាពកសាង និងទ្រទ្រង់សន្តិភាពយូរអង្វែង៕

Daily Program

Livesteam thumbnail