កាឌីណាល់មួយរូបថា សន្តិភាពពិបាកនិយាយថ្ងៃនេះ តែបទឈប់បាញ់ជាបន្ទាន់គួរកើតមាន
មុនពេលចូលរួមបើកកិច្ចប្រជុំមួយនៅអ៊ីតាលី លោកកាឌីណាល់ ព្យែបាទីស្តា ភីហ្សាបាឡា ( Pierbattista Pizzaballa ) តំណាងព្រះសហគមន៍មួយមកពីហ្សេរុយសាឡឹម និយាយប្រាប់វ៉ាទីកង់ញូវ អំពី "ក្តីសង្ឃឹមតូចបំផុត" នៅក្នុងដែនដីបរិសុទ្ធរំពឹងនៅពេលនេះ។
លោកបានថ្លែងនៅថ្ងៃទី២០ ខែ សីហា ថា «យើងមិនអាចនិយាយពីសន្តិភាពនៅពេលនេះទេ»។ លោកបានកាឌីណាល់បានបន្តថា សន្តិភាពពិតជាពិបាកនិយាយណាស់នៅតំបន់ហ្គាស្សានៅពេលនេះ ដូច្នេះ គ្រប់គ្នាគួរតែនិយាយអំពីភាពចាំបាច់ដែលត្រូវឲ្យមានបទឈប់បាញមួយ នៅដែនដីវិសុទ្ធ ។
លោកកាឌីណាល់បានលើកឡើងថា បទឈប់បាញគឺសំខាន់ណាស់នៅពេលនេះ ដើម្បីជួយសង្រ្គោះនិង ព្យាបាល អស់ជនរងគ្រោះនៅក្នុងសង្រ្គាម ។
លោកបានបន្តថា សម្រាប់ពលរដ្ឋនៅហ្គាស្សាសន្តិភាពនៅត្រូវការផ្លូវដ៏វែងឆ្ងាយណាស់ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ ហើយពលរដ្ឋស្រមៃបំផុតគឺបទឈប់បាញ់មួយ ដែលអាចឲ្យពូកគេទទួលបានពន្លឺបន្តិចបន្តួច ក្រោយពេលរងនូវការបាញ់ប្រហារមិនចេះចប់តាំងពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ។